កូរ៉េខាងជើងត្រៀមបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប
កូរ៉េខាងជើង៖យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសនេះជិតចាប់ផ្ដើមសាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបហើយ។
មេដឹកនាំកុម្មុយនីស្តមួយនេះបានថ្លែងថា ការស្រាវជ្រាវ និងការអភិវឌ្ឍសម្ភារៈសឹកថ្មីៗ បាននិងកំពុងដំណើរការទៅយ៉ាងសកម្ម ហើយការរៀបចំសម្រាប់សាកល្បងគ្រាប់ឆ្លងទ្វីប ក៏កំពុងឈានដល់ដំណាក់កាលចុងក្រោយផងដែរ។
គួរបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦កន្លងមកកូរ៉េខាងជើងក៏បានបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកជាច្រើនលើកផងដែរ បើទោះបីជាអ្នកជំនាញមួយចំនួននិយាយថា រដ្ឋកុម្មុយនីស្តមួយនេះ មិនទាន់មានសមត្ថភាពផលិតគ្រាប់មីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បែកនុយក្លេអ៊ែរ ដែលអាចបាញ់ទៅដល់អាមេរិកនោះឡើយ៕