មនុស្សជាង២០០នាក់ បានស្លាប់ដោយសារទឹកជំនន់ ដែលបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ជាច្រើនរបស់ ប្រទេសឥណ្ឌានិងប៉ាគីស្ថាន ។
ក្រុមមន្ត្រី បាននិយយថា មនុស្សយ៉ាងតិចណាស់ចំនួន១១០នាក់ បានស្លាប់ដោយសារទឹកជំនន់ដែលបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅ តំបន់កាស្មៀ(Kashmir)និងតំបន់ពុនចាប (Punjab) ដែលគ្រប់គ្របដោយប្រទេសប៉ាគីស្ថាន។
ក្រុមមន្ត្រី បានអោយដឹងទៀតថា មនុស្សជិត១០០នាក់ ក៏បានស្លាប់ផងដែរក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា នៅពេលដែលទឹកជំនន់ បានហូរនាំយកផ្ទះជាច្រើនខ្នងទៅ និងបានបង្កជាបំណាក់ដីជាច្រើននោះ។
តំបន់កាស្មៀ កំពុងទទួលរងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
កាសែតឥណ្ឌាTimes of India បានរាយការណ៍ថា ប្រជាជនឥណ្ឌាជាង២.០០០នាក់ បានជាប់នៅផ្ទះចេញទៅណាមិនរួចដោយសារទឹកជំនន់នេះ ហើយបានស្នើឲ្យមានការជួយសង្គ្រោះពួកគេ ។ ការសង្គ្រោះនេះត្រូវបានធ្វើឡើងដោយចំណាយពេលអស់៥ថ្ងៃ៕
កងទ័ពឥណ្ឌាត្រូវបានបញ្ជូនទៅដើម្បីធ្វើប្រតិបត្តិការសង្គ្រោះ