ខេត្តសៀមរាប៖មនុស្ស៣នាក់ត្រូវឃាតករដៃឆៅចាប់អារ.កនៅក្នុងបន្ទប់ជួលបណ្ដាលឲ្យបុរស២នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួស់ធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១ ខែមករាឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ឃុន សុយឹន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្រកំពត(ស្លាប់)។ ទី២ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ធ្វើការជាមួយគ្នា មានស្រុកកណើតនៅភូមិគោកព្រិច ឃុំសូភី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់)។ ទី៣ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនជាមួយគ្នាស្រុកកំណើតនៅភូមិ ឃុំការ៉នជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ មាន២នាក់ជាប្ដីប្រពន្ធនឹងគ្នា។
ស្ដ្រីដែលរងរបួសធ្ងន់ ដោយត្រូវឃាតកអារ-ក និងកាត់ដៃម្ខាងចោល តែនៅមានដង្ហើម ក៏បានខលទៅបងប្អូនមកជួយ ពេលនេះ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ត្រីរពេទ្យ មិនទាន់ដឹងថាទៅជាយ៉ាងណានៅឡើយ។តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹង ជនរងគ្រោះប្រុសស្រីទាំង៣នាក់ដែលត្រូវឃាតកសម្លាប់អាកនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ីបអង្គេតអោយច្បាស់លាស់សិន មិនទាន់សន្និដ្ឋានថា គឺជារឿងគំនុំ ឬ ជារឿងសម្លាប់ប្លន់យកទ្រព្យសម្បត្តិនោះទេ ព្រោះទ្រព្យសម្បត្តិមួយចំនួន ព្រមទាំងមានឯកសារ របស់បុគ្គលិកទាំង៣នាក់នោះ ឃើញនៅក្នុងបន្ទប់ជួល។ យ៉ាងណាអ្វីដែលគួឲ្យចាប់អារម្មណ៍នៅត្រង់ថាឃាតករពិតជាជំនាញនិងខ្លាំងព្រោះមនុស្សប្រុសពីរនាក់ត្រូវវាចាប់អាករបាន។
លោក ភឹង ចិន្តារ៉េតស្នងការនគរបាលរងនគរបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះថា កម្លាំងនគរបាលរបស់លោក បានកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ ហើយបាននឹងកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ លោកថា លោកមិនទាន់ហ៊ានប្រាប់ថា មានជនសង្ស័យប៉ុន្មាននាក់នោះទេ ដែលធ្វើសកម្មភាពចូលទៅប្លន់ទ្រព្យសម្បត្តិ តែជនរងគ្រោះដឹងទាន់ក៏សម្លាប់តែម្តង៕