មន្ត្រី​ទូត​រុស្ស៊ី​៣៥​រូប វេច​បង្វិច​ចាកចេញ​ពី​អាមេរិក​យ៉ាង​តក់ក្រហល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2017 ក+ ក-

​វ៉ាស៊ីនតោន​៖​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន ៣៥​នាក់​បាន​ចាកចេញ​យ៉ាង​តក់ក្រហល់​ពី​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃអាទិត្យ ទី​០១ ខែមករា ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​បណ្តេញ​ពួកគេ​ចេញ​ដោយ​ទុកពេល ៧២​ម៉ោង​ឲ្យ​រៀបចំ​ឥ​វ៉ាន់​។​
​ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Ria Novosti បាន​រាយការណ៍​ថា យន្ដហោះ​ខាងលើ​ដឹក​មន្ត្រី​ទូត​រុស្ស៊ី ៣៥​នាក់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​សរុប ៩៦​នាក់​ដែល​នឹងធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​ត្រូវបាន​បណ្ដេញចេញ​នៅក្នុង​ក្របខ័ណ្ឌ​នៃ ការដាក់ទណ្ឌកម្ម​រប​ស់​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រឆាំង​សម្រាប់​ការចោទប្រកាន់ថា បាន​ជ្រៀត​ជ្រែ​ត​ចូលក្នុង​កិច្ចការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​៨ ខែ វិច្ឆិកា​។ មន្ត្រី​ទូត​ទាំង​៣៥​នាក់ នេះ​ជាប់​ចោទថា​ជា​សមាជិក​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​រុស្ស៊ី GRU និង FSB ដែល​ក៏​ជា​កម្មវត្ថុ​នៃ​ការដាក់ទណ្ឌកម្ម​នេះ​ផងដែរ៕

fn-2017-01-02-09-52-15-0