សេអ៊ូល៖ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា កូនស្រីអ្នកស្រី ឆយ ស៊ុនស៊ីល ដែលជាមិត្តភក្តិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ផាក ហ្គឹនហេ ហើយក៏ជាដើមចមនៃរឿងអាស្រូវពុករលួយនយោបាយត្រូវបានប៉ូលិសដាណឺម៉ាកចាប់ខ្លួន។
យោងតាមទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង ខាងភាគីប៉ូលិសដាណឺម៉ាកបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា កូនស្រីរបស់ស្ត្រី ឆយ ស៊ូនស៊ីល ឈ្មោះថា ជុង យូរ៉ា (Chung Yoo-ra) ត្រូវបានចាប់ខ្លួនពីបទស្នាក់នៅដោយខុសច្បាប់ ហើយដែលការឃាត់ខ្លួននេះទៀតសោត ធ្វើឡើងបន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានស្នើសុំកិច្ចសហការពីប៉ូលិលអន្តរជាតិដោយបញ្ចូលឈ្មោះ ជុង យូរ៉ា ទៅក្នុងបញ្ជីឈ្មោះតាមចាប់ខ្លួនក្រោយពេលបានបដិសេធឆ្លើយសំណួររបស់ក្រុមអ្នកស៊ើបអង្កេតដែលបានចោទថា រូបនាងថាប្រើឈ្មោះម្ដាយ និងប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីទទួលបានផលប្រយោជន៍ ពីសាកលវិទ្យាល័យ Seoul-based Ewha Womans។
ការិយាល័យរដ្ឋអាជ្ញាពិសេសក្នុងទីក្រុងសេអ៊ូលដែលបដិសេធបញ្ចេញឈ្មោះ បាននិយាយថា ពួកគេនឹងធ្វើការជាមួយអាជ្ញាធរអឺរ៉ុប ដើម្បីនាំយកអ្នកនាង ជុង ដែលពួកគេគិតថា នឹងសម្រេចឡើងនៅក្នុងរយៈពេល ១ ឬ ២សប្ដាហ៍៕