ស្នងការរង​អោយ​មន្ត្រី​ទាំងអស់​កុំ​ដាក់​ហ៊ុន ឬ​នៅ​ពីក្រោយ​ល្បែងស៊ីសង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក​ស្នងការរង​ខេត្តបាត់ដំបង​អោយ​មន្ត្រី​នគរបាល​ស្រុក​សង្កែ​ទាំងអស់​កុំ​ដាក់​ហ៊ុន​ឬ​នៅ​ពីក្រោយ​ល្បែងស៊ីសង​។
លោក​និយាយ​បែបនេះ​នៅក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​សរុប​៥០​រូប​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ នៅក្នុង បរិវេណ​អធិការនគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
លោក ធុច រ៉ា ស្នងការរង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​និយាយ​សង្កត់ធ្ងន់ថា អោយ​មន្ត្រីនគរបាល​ទាំងអស់​ពិសេស​នគរបាល​ស្រុក​សង្កែ​សុំ​កុំ​ដាក់​ហ៊ុន​ឬ​នៅ​ពីក្រោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ព្រោះ​ល្បែងស៊ីសង​អាចធ្វើអោយ​ប្រទេសជាតិ​រលាយ​បាន​។​
លោក​បន្តទៀតថា​ក្នុងនាម​លោក​តំណាងអោយ​លោកស្នងការ​ខេត្ត​សូម​ធ្វើ​ការណែនាំ ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ដែល​ទើបនឹង​តែងតាំង​ឬ​តែងតាំង​ពីមុនមក​សូមអោយ​មាន​ស្មារតី​បំពេញភារកិច្ច​ប្រចាំថ្ងៃ ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ អនុវត្ត​អោយបាន​នូវ​វិន័យ​របស់​កងកម្លាំង​ត្រូវ​ថែរក្សា​ការពារ​តម្លៃ​ឋានន្តរសក្តិ​របស់ខ្លួន​មាន​ភាពម៉ឺងម៉ាត់​សាមគ្គី​សហការ​ល្អជា​មួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​។​
លោក​និយាយ​បន្តទៀតថា ហាម​ដាច់ខាត​មិនត្រូវ​យក​សិទ្ធិ តួនាទី អំណាច​មុខងារ​របស់ខ្លួន​
​ទៅ​គំរាមកំហែង​កៀបសង្កត់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ទោះ​ក្នុង​រូបភាព​ណា​ក៍ដោយ​។​
​កងកម្លាំង​ទាំងអស់​ត្រូវខិតខំ​សិក្សា​អំពី​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​អំពី​ការងារ​នគរបាល​បង្កើន​និង​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន​ព្រោះថា នគរបាល​គឺជា​អ្នកអនុវត្ត​ច្បាប់ គោរព​ច្បាប់ ដូច្នេះ​ត្រូវ​ចេះ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ទាំងឡាយ​គោរព​ច្បាប់​ផងដែរ​៕

15870978_1814293885475840_1019612118_n

15822060_1814293892142506_395503767_n15841258_1814293872142508_1198795314_n15820287_1814293875475841_945861514_n15841152_1814293882142507_1104326364_n