ពលករ​ខ្មែរ​ខុសច្បាប់​ច្រើន​នាក់ និង​សាកសព​២​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុក​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២៤​នាក់​រួម​និង​សាកសព​ចំនួន​២​នាក់​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​ដឹក​បញ្ជូនមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង​។
កាលពី​រសៀល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧​អាជ្ញាធរ​ប្រទេស​ថៃ​បាន​ដឹកបញ្ជូន​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ធ្វើកា​ងារ​ខុសច្បាប់​ចំនួន​២៤​នាក់​រួម​និង​សាកសព​២​នាក់​ផ្សេងទៀត​ដែល​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ចំហរ​និង​ឆក់​ខ្សែភ្លើង​ប្រគល់​មកអោយ​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង ស្ថិតក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។
លោក ឈុន វឿន មន្ត្រី​អាវុធហត្ថ​ស្រុក​កំរៀង​បាន​និយាយថា សាកសព​ពលករ​ខ្មែរ​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​នៅពេលនេះ​រួមមាន​៖​ទី​១​ឈ្មោះ​វឿ​ត ហៃ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​អង្គ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​(​ស្លាប់​ដោយ​ជំងឺ​បេះដូង​ចំហរ​)​។ ទី​២​ឈ្មោះ​រុន រិទ្ធី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​អំពិល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្ត​បាត់​ដំប​(​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​)​។​
លោក​និយាយ​បញ្ជាក់​ថែមទៀត​ថា រយៈពេល​កន្លងមក ពលករ​ខ្មែរ​លួច​ឆ្លងដែន​ធ្វើកា​ងារ​ខុសច្បាប់​រាប់រយ​នាក់​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បាន​ដឹកបញ្ជូន​មកអោយ​កម្ពុជា​រួម​និង​សាកសព​ជាច្រើន​ផងដែរ ដែល​ស្លាប់​ដោយសារ​ជំងឺ គ្រោះថ្នាក់​ចរាចរណ៍ និង​ករណី​ផ្សេងៗ​ជាច្រើន​៕

15879093_1814354478803114_368276905_n15822099_1814354442136451_1252504442_n15870984_1814354438803118_1056579997_n