ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

រាជ​ធា​នៅ​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៧​នេះ​ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ ដើម្បី​ពិភាក្សា និង​ឱ្យយោបល់​លើ​សេចក្តីព្រាង​ស្តីពី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​
​ចំណុច​មួយចំនួន​ដែល​ត្រូវបាន​លើកយក​មក​ធ្វើ​វិសោធនកម្ម​ពេលនេះ​រួមមាន​ដូចជា មាត្រា​៨ មាត្រា​៤១ មាត្រា​៤៧ មាត្រា​៤៨ មាត្រា​៧៥ មាត្រា​៧៧ មាត្រា​៨២ និង​មាត្រា​៩០​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។
គួរបញ្ជាក់ថា ​ការសម្រេច​កែប្រែ​ច្បាប់​ចរាចរណ៍​ឡើងវិញ ត្រូវបាន​រាជរដ្ឋាភិបាល​អះអាងថា ធ្វើឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក បន្ទាប់ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​ដាក់ឱ្យអនុវត្ត តាំងពី​ដើមឆ្នាំ​២០១៦៕

fn-2017-01-04-08-14-06-0