អាល្លឺម៉ង់៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់កាលពីម្សិលមិញបានបង្ហាញពីផែនការគោលខាងផ្នែកបណ្តេញជនអន្តោប្រវេសន៍ និងគម្រោងធ្វើកំណែទម្រង់ ពង្រឹងភ្នាក់ងារសន្តិសុខជាតិក្រោយពីមានការធ្វេសប្រហែសបណ្តោយឱ្យមានភេរវកម្មវាយប្រហារក្រុងប៊ែរឡាំងកាលពីថ្ងៃទី១៩ ធ្នូ ដែលបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និងរបួសជាច្រើននាក់។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការពន្លឿនដំណើរការចាប់បញ្ជូនអន្តោប្រវេសន៍សុំសិទ្ធិជកកោន និងការពង្រឹងអំណាចរដ្ឋសហព័ន្ធ ក្នុងវិស័យចារកិច្ចផ្ទៃក្នុង ដែលបែងចែក បច្ចុប្បន្ននេះជា១៦តំបន់។ លោកក៏បានស្នើសុំឱ្យមានការបង្កើនសមត្ថភាពដែលរហូតមកទល់ពេលនេះ កំរិតត្រឹមថ្នាក់ប៉ូលិសសហព័ន្ធ និងដាក់ឱ្យមានមជ្ឈមណ្ឌលមួយគ្រប់គ្រងទូទៅ បញ្ហាសន្តិសុខជុំវិញករណីពាក់ព័ន្ធរវាងអន្តោប្រវេសន៍ និងភេរវកម្ម៕