កម្ពុជាបញ្ជូនទ័ពមួកខៀវ១៨៤នាក់ទៅបំពេញបេសកកម្មនៅលីបង់
រាជធានីភ្នំពេញ៖ទ័ពមួកខៀវចំនួន១៨៤នាក់ត្រូវបានក្រសួងការពារជាតិ រៀបចំពិធីបញ្ជូន ទៅចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពតាមរយៈអង្គការសហប្រជាជាតិនៅប្រទេសលីបង់។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះក្រោមវត្តមាននាយឧត្តមសេនីយ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
ការបញ្ជូននាពេលនេះ គឺត្រូវទៅប្តូរវេនជាមួយកងវិស្វកម្មលេខ៩៣៦ សរុប១៨៤នាក់ និងកងពេទ្យកំរិត២ លេខ៩០៨ ចំនួន៧៩នាក់ ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ រួចហើយ នឹងត្រលប់មកកាន់មាតុប្រទេសវិញនៅថ្ងៃទី៦ ខែមករាខាងមុខនេះ៕