ការប្រយុទ្ធ​គ្នា​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ម៉ូ​ស៊ូ​ល​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅតែ​បន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

​អ៊ីរ៉ាក់​៖​ការប្រយុទ្ធ​គ្នា​ដើម្បី​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ម៉ូ​ស៊ូ​ល​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅតែ​បន្តធ្វើ​យ៉ាង​ក្តៅគគុក​កាលពី​ម្សិលមិញ ខណៈដែល​កងកម្លាំង​អ៊ីរ៉ាក់​កំពុង​សម្រុក​ចូលក្នុង​សង្កាត់​អាល់​កា​ម៉ា​នៃ​ទីក្រុង​ម៉ូ​ស៊ូ​ល​ដើម្បី​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញពី​ទីក្រុង​មួយ​នេះ​។​
​ចាប់​តាំង​ប្រតិបត្តិការ​នៅក្នុង​ទីក្រុង​ម៉ូ​ស៊ូ​ល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៦​មកទល់នឹង​ពេលនេះ​កងកម្លាំង​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ដណ្ដើម​គ្រប់គ្រង​ដែនដី​ប្រហែល​១​ភាគី​នៃ​ទីក្រុង​នេះ​ត្រឡប់​មកពី​ក្រុម​រដ្ឋ​អ៊ីស្លាម​វិញ​ហើយ​។
​គួរ​បញ្ជាក់ថា ទីក្រុង​ម៉ូ​ស៊ូ​ល​គឺជា​ទីក្រុង​ធំ​បំផុត​ទី​២​នៅ​ប្រទេស​អ៊ីរ៉ាក់ ហើយក៏​ជា​តំបន់​ក្រុង​ដ៏​សំខាន់​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​នេះ​ផងដែរ ហើយ​កងកម្លាំង​អ៊ីរ៉ាក់​ក្រោម​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​សង្ឃឹម​ថា​នឹង​អាច​វាយ​បណ្ដេញ​ក្រុម​ជ្រុលនិយម​នេះ​ចេញពី​ទីក្រុង​ម៉ូ​ស៊ូ​ល​នៅ​រយៈពេល​៣​ខែ​ទៀត​៕

153a66e3c429d442e7716fd61065c172_l