លោក សម រង្ស៊ី ថា រដ្ឋាភិបាល​ដៃ​ភ្លើង គ្រា​ដែល​លោក សុខ ឥសាន ថា លោក សម រង្ស៊ី ឡប់សតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ​ថា រាជរដ្ឋាភិបាល ដៃ​ភ្លើង ជើងមាន់ ប៉ះ​អ្វី​ឆេះ​ហ្នឹង​។ លោក​ថា រដ្ឋាភិបាល ដៃ​ភ្លើង ជើងមាន់ ប៉ះ​អ្វី​ឆេះ​ហ្នឹង កាយ​គាស់​អ្វីៗ​ទាំងអស់ ឲ្យ​វិនាស​ហិនហោច ។ ដី​ក៏​ប្លន់ ផ្ទះ​ក៏​ដុត ព្រៃ​ក៏​កាប់ ដំណាំ​ក៏​ឈូស បឹង​ក៏​លុប ភ្នំ​ក៏​វ៉ៃ ថ្ម​ក៏​ជីក ខ្សាច់​ក៏​កាយ ។ ប្រទេសជាតិ​អន្តរាយ រាស្ត្រ​វេទនា តែ​ពួកគេ​បានធ្វើ​មហាសេដ្ឋី ។​
​ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ឆ្លើយតប​ថា លោក សម រង្ស៊ី និយាយ​តាមចិត្ត​ចងកំហឹង​ជាមួយ CPP និង​ចងកំហឹង​ជាមួយ​សម្តេច ហ៊ុន សែន ។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី អស់​ផ្លូវ​ហើយ ហើយ​គាត់​ក្លាយជា​មនុស្ស​ឡប់សតិ​មែនទែន និយាយ​លែង​ដឹង​ខុសត្រូវ​ហើយ ហើយ​គាត់​និយាយ​មិន​ឆ្លុះបញ្ចាំង​ការពិត​នោះទេ ។​
​លោក សុខ ឥ​សាន្ត បន្តថា លោក​បន្តថា ប្រជាពលរដ្ឋ​ទទួលស្គាល់ ស្នាដៃ​ដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​មានការ​រីកចម្រើន មានការ​អភិវឌ្ឍ ហើយ​មានតែ​ឯកឧត្ដម សម រង្ស៊ី មួយ​មិន​ទទួលស្គាល់ ។ លោក​ថា ឯកឧត្ដម សម រង្ស៊ី បាន​អី​ទទួលស្គាល់ បើ​និរទេស​ខ្លួន​ទៅ​នៅ កណ្ដាល​មហាសាគរ​ឯណោះ គាត់​រង់ចាំតែ​ថ្ងៃ​ធ្វើអត្តឃាត​ទេ ព្រោះ​ឡប់សតិ​ដូច​មនុស្ស​ញៀន​ថ្នាំ​អីចឹង​៕

sam-rangsi3