សភា​គ្រោង​កោះហៅ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ​មក​បំភ្លឺ​នៅ​ខែកុម្ភៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​គ្រោង​នឹង​កោះហៅ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ ឲ្យ​ចូលមក​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ខែកុម្ភៈ​ខាងមុខនេះ​។​
​លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «​គណៈកម្មការ​ទី​៣ នឹង​កោះហៅ​រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍ​ជនបទ លោក អ៊ុក រ៉ាប៊ុន មក​សាកសួរ​ពី​វិស័យ​នានា ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង និង​បញ្ហាសំខាន់ៗ​មួយចំនួនទៀត ។​
​គួរ​បញ្ជាក់ថា តាម​សំណើរ​របស់​បក្សប្រឆាំង​រដ្ឋសភា​បាន​កោះហៅ​រដ្ឋមន្ត្រី​ជា​បន្ត​បន្ទាប់មក​បំភ្លឺ​នៅ​រដ្ឋសភា នា​រយៈពេល​ចុងក្រោយ​នេះ ហើយ​រហូតមក​ដល់ពេលនេះ រដ្ឋមន្ត្រី​ចំនួន​៣​រូប​ហើយ ដែល​បាន​ចូល​បំភ្លឺ​នៅ​សភា​៕

fn-2017-01-04-14-22-16-1fn-2017-01-04-14-22-15-0