ចាប់បាន​ឃាតករ​ដែល​អា​រកម​នុស្ស​៣​នាក់​នៅក្នុង​បន្ទប់​ជួល​នៅ​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2017 ក+ ក-

ខេត្តសៀមរាប​៖​ស្នងការរង​នគរបាល និង​ប្រធានការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប លោក ភឿង ចិន្ដា​រ៉េត បាន​ឲ្យ​ដឹងថា ឃាតក​ចិត្ត​ឆៅ ដែល​ចូល​អារ​-​ក ប្លន់​សម្លាប់​ជនរងគ្រោះ​៣​នាក់ ដល់​បន្ទប់​ជួល នៅ​ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួនបាន​ហើយ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧​។​
​ឃាតក​ឈ្មោះ ជា សុខ​ជីន អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។ ទោះជា​យ៉ាងណា​លោក​មិនទាន់​អាច​បញ្ជាក់ថា ឃាត​កមាន​បក្ខពួក​ប៉ុន្មាន​នោះទេ ព្រោះ​ខណៈពេល​នេះ កម្លាំង​នគរបាល​ជំនាញ​កំពុង​សួរចម្លើយ​បន្ដទៀត​។​
​គួរ​បញ្ជាក់ថា មនុស្ស​៣​នាក់ ត្រូវបាន​ឃាតក​ចិត្ត​ឆៅ​ចូល​អារ​-​ក ប្លន់​សម្លាប់​ដល់​ក្នុង​បន្ទប់​ជួល បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​របួសធ្ងន់​។ ហេតុការណ៍​ឃាតកម្ម​ដល់​សាហាវ​នេះ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​៕

untitled-1