រថភ្លើងធ្លាក់ផ្លូវនៅញូយ៉កបណ្តាលឲ្យមនុស្សជាង១០០រងរបួស
អាមេរិក៖មនុស្សយ៉ាងហោចណាស់ជាង១០០នាក់បានរងរបួសដោយសាររថភ្លើងបានរត់ធ្លាក់ផ្លូវនៅក្នុងទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃពុធម្សិលមិញ។ នេះទីភ្នាក់ងារសារព័ត៌មាន Reuters ។
អាជ្ញាធរអាមេរិកបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ នៃខ្សែរថភ្លើងឈ្មោះ Long Island Railroad (LIRR) បានរអិលធ្លាក់ផ្លូវនៅថ្ងៃពុធដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១០០នាក់រងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។
នាយកដ្ឋានពន្លត់អគ្គិភ័យបានប្រកាសថា ហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនេះ បានកើតឡើងនៅម៉ោង៨និង ២០នាទីព្រឹក(ម៉ោងនៅក្នុងទីក្រុងញូយ៉ក) នៅឯតំបន់ Brooklyn នៃទីក្រុងញូយ៉ក ខណៈមូលហេតុនៃគ្រោះថ្នាក់នេះពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕