បាងកក៖យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់អាជ្ញាថៃបានឲ្យដឹងថា មនុស្សជាង ៤០០នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃអំឡុងបុណ្យចូលឆ្នាំថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបាននិយាយថា មនុស្ស៤២៦នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ៣៣២៧ករណី នៅចន្លោះថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករានេះ ពោលគឺបានកើនឡើងពីចំនួន ៣៤០នាក់ កាលពីឆ្នាំមុន។ ជាមួយគ្នាយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១៥បានឲ្យដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ ស្ថិតនៅកម្រិតខ្ពស់បំផុតនៅលើពិភពលោក។
តួលេខគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ បានកើនឡើង បើទោះបីជារដ្ឋាភិបាលបានធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍តាមរយៈការបង្កើនចំនួនវត្តមានតម្រួត និងយុទ្ធនការផ្សព្វផ្សាយព័ត៌មានក៏ដោយ៕