អគ្គិភ័យឆេះតូចលក់ដុរក្នុងផ្សាររ៉ុងគ្លឿត្រូវបានរលត់ទាំងស្រុងហើយ
ខេត្តបន្ទាយមានជ័យ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ និង៥៨នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ អគ្គិភ័យដែលឆាបឆេះតូបលក់ដូររបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងផ្សាររ៉ុងគ្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ស្ថិតនៅជាប់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ត្រូវបានអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញទាំងស្រុងហើយ។
យោងតាមសេចក្តីរាយការណ៍បញ្ជាក់ថា អគ្គិភ័យនេះបានឆេះបំផ្លាញតូបលក់ដូរនៅជួរអក្សរស៊ីអស់ចំនួនពីរតូប។ ទោះជាយ៉ាងណាទំហំនៃការខូចខាតទំនិញលក់ដូរវិញនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ៕