ដោយ៖ប៉ែន សុផល
បាត់ដំបង៖អាជីវករខ្មែរលក់ដូរនៅក្នុងផ្សារថៃរួមនិងប្រជាពលរដ្ឋចេញចូលទិញទំនិញជិត៤០០នាក់ប្រមូលផ្តុំគ្នាតវ៉ាបិតច្រកតំបន់ភ្នំដីស្រុកសំពៅលូនដោយភាគីថៃបិទផ្លូវស្រមោចក្បែច្រកតំបន់មិនអោយពួកគាត់ឆ្លងកាត់ដូចសព្វដង។
ហេតុការណ៍ប្រមូលផ្តុំគ្នាតវ៉ាបិទច្រកខាងលើនេះបានធ្វើឡើង នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នៅច្រកទ្វារតំបន់គីឡូ13ស្ថិតនៅក្នុង ភូមិគីឡូ13 ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបងព្រំប្រទល់ស្រុកខ្លងហាតខេត្តស្រះកែវប្រទេសថៃដែលមានប្រជាពលរដ្ឋខ្មែររួមនិងអាជីវករលក់ដូរជិត៤០០នាក់។
ប្រភពពីប្រជាពលរដ្ឋបាននិយាយថាការដែលពួកគាត់ប្រមូលផ្តុំបិទច្រកតវ៉ានៅពេលនេះក្នុងគោលបំណងសូមឲ្យអាជ្ញាធរពាក់ព័ន្ធប្រទេសទាំងពីរជួយសម្រួលទៅដល់ការធ្វើដំណើររបស់ពួកគាត់សូមឲ្យពួកគាត់ដែលជាអាជីវកលក់គុយទាវបបនិងគ្រឿងឧបភោគបរិភោគផ្សេងទៀតឲ្យបានចូលនៅមុនម៉ោង៧វាងាយស្រួលនៅក្នុងការរៀបចំនៅរាល់មុខទំនិញរបស់ពួកគាត់។
ពាក់ព័ន្ធនិងកាតវ៉ាខាងលើនេះដែរ លោក ឈុន លន់ ដែលជាប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃបាននិយាយថាភាគីទាំងពីកំពុងរកដំណោះស្រាយហើយដើម្បីស្នើសុំឲ្យអាជីវករបានចូលនៅម៉ោង5-30នាទីដូចការស្នើសុំរបស់អាជីវករហើយខាងលោកនិងសមត្ថកិច្ចពាក់ព័ន្ធនិងជួបពិភាគសាគ្នានៅវេលាម៉ោងពីរសៀលនេះយ៉ាងណានោះលោកនិងជូនដំណឹងនៅពេលក្រោយ។
សូមបញ្ជាក់ផងដែរថាកន្លងមកអាជីវករខ្មែរយើងចូលទៅលក់នៅតាមច្រករបបៀងយ៉ាងប្រថុយប្រឋានដោយមានកាយាមកាមយ៉ាងតឹងរឹងពីសំណាក់ទាហានថៃទើបពួកគាត់សម្រេចចិត្តតវ៉ាសុំឲ្យអាជ្ញាធរប្រទេសទាំងពីរជួយរកដំណោះស្រាយ៕
អាជីវករខ្មែរ និងប្រជាពរដ្ឋផ្ទុះការតវ៉ានៅមុខច្រកទ្វារគីឡូ១៣ ស្រុកសំពៅលូន