​អាជ្ញាធរ​ថៃ​ដោះលែងអ្នកទោស​ខ្មែរ​៥​នាក់​​មកស្រុកវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2017 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ក្រុម​អាជ្ញាធរ​ថៃ​បាន ដោះ​លេង​អ្នកទោស​ខ្មែរ​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​៖​ទី​១​ឈ្មោះ ឈិន វិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​កំពង់ស្វាយ ខេត្តកំពង់ធំ ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥​។ ទី​២​ឈ្មោះ ចាន់ សុខា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រ​វង្ស ឃុំ​តា​ផេ​ន ស្រុក​ត្រាំកក់ ខេត្តតាកែវ ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥​។ ទី​៣​ឈ្មោះ ស៊ើ​ង ធួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រៅ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥​។ ទី​៤ ឈ្មោះ នឹម វង្ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥ និង​ទី​៥ ឈ្មោះ ជួប វុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​សាលា​ទំនប់ ឃុំ​ករ​កោះ ស្រុក​ជីក្រែង ខេត្តកំពុងធំ​។ ទាំង​៥​នាក់​នេះ​ឆ្លងដែន​ចូល​តាម​ច្រក​ក្បាល​អូរ​ស្វាយ ភូមិ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​
​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ​បានឱ្យដឹងថា អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​បន្ទាប់ពី​បានទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ​នោះ ខាង​សម​ត្ត​កិច្ច​កម្ពុជា​បានធ្វើការ​អប់រុំ​ណែនាំ​រួច​ឱ្យ​វឹល​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​នា​ថ្ងៃ​ដដែល​។​គួ​រំលឹកថា នាពេល​សព្វថ្ងៃនេះ​ក្រុម​អាជ្ញាធរ​ថៃ​បានធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ដែល​ឆ្លងដែន​កាប់​ឈើ​គ្រ​ញួ​ង​ជា​បន្តបន្ទាប់ ដោយឡែក​ក្រុម​អាជ្ញាធរ និង​សម​ត្ត​កិច្ច កងកំលាំង​កម្ពុជា​ដែល​ការពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ក្រាប និង​ទប់ស្កាត់ ខណៈដែល​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​កាប់​ឈើ​គ្រញូង​នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដដែល​៕

img-20170105-wa0017