មនុស្ស​៩​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Jableh ប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

​ស៊ី​រី​៖​យ៉ាងហោចណាស់​មនុស្ស​៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​នៅក្នុង​ទីក្រុង Jableh ខេត្ត​ឡា​តា​គៀ​ប្រទេស​ស៊ី​រី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្ស​យ​ព្វ​ផ្សាយ​រដ្ឋ​នៅ​ប្រទេស​ស៊ី​រី​។​
តំបន់​នេះ​ធ្លាប់ជា​គោលដៅ​នៃ​ការវាយប្រហារ​ស្រដៀង​គ្នា​កាលពី​ពេលមុន​មក ហើយក៏​ជា​បេះដូង​នៃ​ក្រុម Alawites ដែលជា​សាខា​និកាយ​ស៊ី​អ៊ី​ត​គោរព​កាន់​ដោយ​ក្រុមគ្រួសារ​របស់លោក បា​សារ អាល់​អាសាដ ប្រធានាធិបតី​នៃ​ប្រទេស​ស៊ី​រី​។​
​ភ្លាមៗ​នោះ​គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដែល​បាន​កើតឡើង​កាលពី នេះ​ទេ ហើយ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​សកម្មប្រយុទ្ធ​មួយចំនួនទៀត​មិនមែនជា​អ្នកចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​ដែល​បានសម្រេច​ដោយ​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​នោះទេ​៕

d7dc02fcd8ad3b96f55339f6025603e8_l