ផ្ទុះ​អំពើហិង្សា​ថ្មី​មួយទៀត​ក្នុង​ពន្ធនាគារ​នៅ​ប្រេ​ស៊ី​ល​ស្លាប់​អ្នកទោស​៣៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2017 ក+ ក-

​ប្រេ​ស៊ី​ល​៖​អាជ្ញាធរ​ប្រ​ស៊ី​ល​បាន​និយាយថា មានការ​ប៉ះទង្គិច​គ្នា​ថ្មី​មួយ​ផ្សេងទៀត​រវាង​ក្រុមបងធំ​ក្នុង​ពន្ធនាគារ​មួយកន្លែង​នៅ​រដ្ឋ Roraima ក្នុង​តំបន់ Amazon នៃ​ប្រទេស​ប្រ​ស៊ី​ល​បណ្តាល​ឲ្យ​អ្នកទោស ៣៣​នាក់​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏បាន​ធ្លាប់បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការគ្រប់គ្រង​ប្រព័ន្ធ​ពន្ធនាគារ​របស់​អាជ្ញាធ​រ​ប្រេ​ស៊ី​ល ដែលជា​រឿយៗ​តែងតែ​បណ្តែត​បណ្ដោយឱ្យ​រឿង​បែបនេះ​កើតឡើង​។​
​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រឹមតែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ទណ្ឌិត​ចំនួន​៥៦​នាក់​បាន​ស្លាប់​នៅ​ពន្ធនាគារ​មួយកន្លែង​ផ្សេង​ក្នុង​រដ្ឋ​ក្បែរ​ខាង ដែល​វា​ជាការ​សម្លាប់​រង្គាល​ដ៏​អាក្រក់​ជាទីបំផុត​ន​ក្នុង​ពន្ធនាគារ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​មក​នៅ​យប់​ថ្ងៃ​សុក្រ ទី​០៦ ខែមករា ឆ្នាំ​២០១៧៕

fn-2017-01-07-07-07-38-0