សូមប្រយ័ត្ន! ព្យុះទី១ប្រចាំឆ្នាំ២០១៧នឹងកើតឡើងលើប្រទេសកម្ពុជា
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានចុះផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ព្យុះទី១ប្រចាំឆ្នាំ២០១៧ ឈ្មោះ MUIFA នឹងកើតឡើង ហើយឥទ្ធិពលរបស់វានឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរចាប់ពីថ្ងៃទី ១៤-១៦ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ៕