ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​៖ ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៧០០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​រួមដៃគ្នា ធ្វើការ​ចុះបង្ក្រាប​បទល្មើស នៅ​ទូទាំងប្រទេស ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​បាន​ចំនួន ២៨៤​ករណី និង​ឃាត់ខ្លួន​ជនល្មើស បាន​ចំនួន ៧៣៣​នាក់​ផងដែរ តែ​ក្នុង​រយៈពេល​តែ ៨​ថ្ងៃ​ប៉ុណ្ណោះ ។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល​ព័ត៌មាន ដើមអម្ពិល​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពេលដែល​សមត្ថកិច្ច ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​រួមដៃគ្នា ក្នុងការ​ចុះបង្ក្រាប បទល្មើស​គ្រឿងញៀន ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​ចាប់ពី​ថ្ងៃទី​១​មករា រហូតដល់​ល្ងាច​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧​នេះ ជា​លទ្ធផល​គឺ​បង្ក្រាបបាន​ចំនួន ២៨៤​ករណី (​ប្រើប្រាស់ និង​ជួញដូរ​) និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន ៧៣៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ ៥​ភាគរយ ។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ បាន​មានប្រសាសន៍​បន្តថា ”​បន្ទាប់ពី​បានធ្វើការ​បង្ក្រាប ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​នេះ យើង​ឃើញថា ករណីនេះ​មានការ​កើនឡើង ជាង​រាល់ថ្ងៃ ព្រោះ​កន្លងមក​ក្នុង​មួយថ្ងៃ យើង​បង្ក្រាប​បានតែ ១០​ករណី​ប៉ុណ្ណោះ ហើយ​រហូតមក​ដល់ពេលនេះ យើង​នៅ​មិនទាន់​បានកំណត់ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំៗ នៅឡើយ​ទេ៕

7599ee4d2795c8adbbbfcee0da259fa7