ក្រសួងរ៉ែ និងថាមពលកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យ
រាជធានីភ្នំពេញ៖ក្រសួងរ៉ែ និងថាមពលបានធ្វើការកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យសម្រាប់ឆ្នាំ២០១៧ មានចំនួន៥នាក់ដែលរួមមាន ៖ លោក ឌិត ទីណា រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ទុន លាន អនុរដ្ឋលេខាធិការ, លោក វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និងលោក ឆែ លីឌីន ប្រធាននាយកដ្ឋាន សហប្រតិបត្តិការ និងកិច្ចការអាស៊ាន៕