បំផ្ទុះ​គ្រាប់បែកនៅ​ត្រួតពិនិត្យ​សន្តិសុខ​នៅ​អេ​ហ្ស៊ី​ប​សម្លាប់​មនុស្ស​១០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2017 ក+ ក-

​អេ​ហ្ស៊ី​ប​៖​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​បាន​ស្លាប់ និង​២២​នាក់​ទៀត​ទទួលរង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ខាងក្រៅ​អគារ​ប៉ូលិស​មួយកន្លែង​ភាគ​ខាងជើង​តំបន់ Sinai របស់​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ម្សិលមិញ​។​
​សន្តិសុខ​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បើកបរ​រថយន្ត​ដឹក​សំរាម​មួយគ្រឿង ជាមួយនឹង​គ្រាប់បែក​បុក​ចូលទៅក្នុង​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ខាងក្រៅ​អគារ​ប៉ូលិស​មួយកន្លែង ភាគ​ខាងជើង​តំបន់ Sinai របស់​ប្រទេស​អេ​ហ្ស៊ី​ប​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង​។​
​ទោះបីយ៉ាងណា​រហូតមក​ដល់ពេលនេះ មិនទាន់មាន​ក្រុម​ណាមួយ​អះអាងថា ការវាយប្រហារ​សម្លាប់​មនុស្ស​នេះ គឺជា​សកម្មភាព​របស់​ខ្លួន​ដែរ​៕

fn-2017-01-09-10-53-27-0