ពិធីបុណ្យ​គាស់​សព​ប្តូរ​សម្លៀកបំពាក់​ថ្មី​និង​បណ្តើរ​ពេញ​ភូមិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2014 ក+ ក-

​នេះ​ជា​ពិធីបុណ្យ​សាសនា​ដ៏​ចម្លែក​មួយ​ដែល​ជនជាតិភាគតិច​រស់នៅ​តំបន់ Toraja ខេត្ត South Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​បាន​ហៅថា “MaiNene” ឬ ពិធី​លាង​សម្អាត​សាកសព​សាច់ញាតិ​របស់​ពួកគេ​។ ពិធី​នេះ​តែង​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​ខែសីហា ។​
​ក្នុង​ពិធីបុណ្យ​នេះ គេ​បានគាស់​សាកសព​សាច់ញាតិ​ជាទី​ស្រឡាញ់​របស់​ពួកគេ​ដើម្បី​ងូតទឹក និង​ផ្លាស់​សម្លៀកបំពាក់​ថ្មី​ឲ្យ​បាន​ស្អាត​ត្រឹមត្រូវ​គិត​ទាំង​សព​ក្មេងៗ ឬ​ទារក​ដែល​បាន​ស្លាប់​ក៏ត្រូវ​បានគាស់​ចេញពី​ផ្នូរ​យកមក​រៀបចំ​តាម​ជំនឿ​នេះដែរ ។ បន្ទាប់ពី​រៀបចំ​រួច​សាកសព​ត្រូវបាន​នាំយក​ទៅកាន់​ទីកន្លែង (​ផ្ទះ​) ដែល​ពួកគេ​បាន​ស្លាប់ និង​ឲ្យ​សាច់ញាតិ​ដឹក​ដើរ​ជុំវិញ​ភូមិ ។​រីឯ​មឈូស​ដែល​ខូច គឺ​គេ​អាច​ជួសជុល ឬ​ប្តូរ​ថ្មី​ក្នុងពេលនោះ​តែម្តង​។​ជំនឿ​នេះ​ដោយសារ​ពួកគេ​គិតថា ព្រលឹង​របស់​អ្នកស្លាប់ តែងតែ​បន្ត​រស់នៅ​ដួងចិត្ត​របស់​ពួកគេ​នោះ​, ហេតុ​ដូច្នេះហើយ បណ្តា​គ្រួសារ​ជនជាតិភាគតិច នៅ​តំបន់ភ្នំ Toraja ខេត្ត South Sulawesi នេះ តែង​ធ្វើ​ធិ​ពី​បុណ្យ​តាម​ទម្លាប់​សាសនា​របស់ខ្លួន ជា​រៀង​រហូតមក​។​
​យោងតាម​ជំនឿ​ពី​បុ​រម​បូរាណ​របស់​ជនជាតិភាគតិច Torajan នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ព្រលឹង​មនុស្ស​ដែល​បាន​ស្លាប់ ត្រូវតែ​វិល​ត្រលប់​មកកាន់​ភូមិកំណើត​របស់​ពួកគេ​វិញ ។ ដូច្នេះ​ប្រសិនបើ​មនុស្ស​ស្លាប់​នៅតាម​ផ្លូវ​ធ្វើដំណើរ​, គ្រួសារ​នឹង​ទៅកាន់​កន្លែង​ដែល​សាច់ញាតិ​ស្លាប់ ហើយ​អមដំណើរ​ដោយ​ឲ្យ​សាកសព​នោះ​ដើរ​រហូតដល់​ភូមិ​តែម្តង ។​
​ដើមឡើយ ជនជាតិភាគតិច​ដែលមាន​ជំនឿ​ស៊ុប​ក្នុង​រឿងនេះ ពួកគេ​មានការ​ភ័យខ្លាច​ក្នុងករណី​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ ហើយ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​នៅ​ឆ្ងាយ​ពី​ភូមិ​ដែល​មិនអាច​វិល​ត្រលប់មក​ភូមិ​ខ្លួន​រស់នៅ​វិញ​បាន ៕

​ ​
001003002