លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ គ្រោង​ផ្លាស់​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​ចោទប្រកាន់​លោក ឌិន ពុ​ទ្ធី បាន​បើករថយន្ត​បង្ក​ឱ្យ​រងរបួស​នោះ គ្រោង​ផ្លាស់ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍ ដែល​ត្រូវបាន​លោក​អភិបាលខេត្ត​ប្រាប់ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព កាលពី​រសៀល​ថ្ងៃទី​០៩ មករា ២០១៧ ស្ថិតនៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​
​ក្នុង​កិច្ចប្រជុំ​នោះ លោក សួន បវរ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា​កាលពី​ថ្ងៃទី​២២ ធ្នូ កន្លងមក ស្ថិតនៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ករណី​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍នគរបាល​អន្តរ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្តឹង​ចោទប្រកាន់​លោក​ឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បើករថយន្ត​បុក​បណ្តា​ល​ឱ្យ​រងរបួស​ភ្លៅ​ស្តាំ​រហូត​ដួលសន្លប់ ។​
​ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ ក្រោយពេល​ភ្លាមៗ នោះ​កម្លាំង​នគ​បាល​អន្ត​ប្រវេសន៍​បាន​ឃាត់ខ្លួន​លោក ឌិន ពុ​ទ្ធី ប្រគល់​ជូនទៅ​កម្លាំង​នគ​បាល​ខេត្ត​បញ្ជូន​ខ្លូន​ទៅ​តុលាការ​បាន​ចោទប្រកាន់​ពីបទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវបាន​ឃុំខ្លួន ។ រហូតដល់​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០១៦ ត្រូវ​សាច់ញាតិ និង​ប្រជាពលរដ្ឋ​បាននាំគ្នា​តវ៉ា​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​
​លោក សួន បវរ បាន​លើកឡើងថា ដើម្បី​ឱ្យមាន​ភាពស្ងប់ស្ងាត់​ថ្នាក់ដឹកនាំ​បានឱ្យ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ត្រូវ​មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​លោក ឌិន ពុ​ទ្ធី ដើម្បី​បញ្ចប់រឿង​និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់​អារម្មណ៍ គឺ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ អនុ​ប៉ុស្តិ៍នគរបាល​អន្ត​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អាច​ប្រឈម​ការផ្លាស់ប្តូរ​ចេញទៅ​ធ្វើការ​កន្លែង​ផ្សេង ។​
​ក្នុងឱកាស​នោះ លោក​បាន​ដឹក​វិធានការ​ដល់​កម្លាំងប្រដាប់អាវុធ​ត្រូវមាន​វិធានការ​លុបបំបាត់​ការជួញដូរ និង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ដើម្បីឱ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស និង​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ដែល​កើតមាន​កម្លាំង​ដែល​ឈ​ជើង តាម​បន្ទាត់​ព្រំដែន​ចូល​ទប់ស្កាត់​ទំនិញគេចពន្ធ តាម​បន្ទាត់​ព្រំដែន និង​ស្វែងរក​ចាប់ខ្លួន​ក្រុម​ប្រចាំ​ង​បោះ​ខិតប័ណ្ណ​ប្រចាំ​រាជរដ្ឋាភិបាល ដើម្បី​ផ្តន្ទាទោស​តាមច្បាប់៕

unnamed-20unnamed-19unnamed-18