រដ្ឋាភិបាល​ចិន​ដាក់ទោស​មនុស្ស​ជិត​១.២​លាន​នាក់​ពាក់ព័ន្ធ​អំពើពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2017 ក+ ក-

​ប៉េកាំង​៖​មន្ត្រីជាន់ខ្ពស់​ចិន​បាន​និយាយថា មនុស្ស​ជិត​១.២​លាន​នាក់​ត្រូវបាន​គេ​ដាក់ទោស​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​អំពើពុករលួយ​នៅក្នុង​ប្រទេស​ចិន ជាទី​ដែល​មន្ត្រី​ចិន​អះអាងថា រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ការបង្ក្រាប​អំពើពុករលួយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ម្សិលមិញ​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​អធិការកិច្ច​រដ្ឋ​ចិន លោក លូ តុង​ឈាន់ បាន​សន្យាថា យុទ្ធនាការ​បង្ក្រាប់​អំពើពុករលួយ នឹង​នៅតែ​បន្ត ហើយ​លោក​ថា រដ្ឋាភិបាល​គួរតែ​រក្សា​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​។​
​ដោយ​លែ​ក​យោងតាម​គណៈកម្មការ​អធិការកិច្ច​រដ្ឋ​ចិន​បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​ថា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ក្រាប់​អំពើពុករលួយ ជន​រត់គេចខ្លួន​ជិត ២៦០០​នាក់ ត្រូវបាន​គេ​ធ្វើ​បត្យាប័ន ឬ​ចាប់បញ្ជូន​ខ្លួន​ត្រឡប់មកវិញ ហើយ​ទ្រព្យសម្បត្តិ​ប្រហែល ១.២​ពាន់​លាន​ដុល្លារ ត្រូវបាន​គេ​រឹបអូស​យក​។​
​គួរ​បញ្ជាក់ថា ចិន​បានធ្វើ​បត្យាប័ន​ជាមួយ​ប្រទេស​ចំនួន ៤៨ ក្នុងនោះ​មាន​អេ​ស្ប៉ា​ញ អ៊ីតាលី និង​បារាំង ដែល​ធ្លាប់បាន​ចាប់បញ្ជូន​ជន​រត់គេចខ្លួន​ត្រឡប់​ទៅ​ចិន​វិញ កាលពី​ខែកញ្ញា​ឆ្នាំមុន​៕

1