រាជធានីភ្នំពេញ៖លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានថ្លែងឲ្យដឹងថា ប្រសិនបើគណបក្សលោកជាប់ឆ្នោតជា មេឃុំ/ចៅសង្កាត់ នាពេលខាងមុខនោះ គណបក្សអំណាចខ្មែរនឹងសហការជាមួយកសិករប្តឹង ម្ចាស់បំណុលទាំងឡាយ ដែលបានរកស៊ីចងការប្រាក់ ដល់កសិករដោយមានអត្រាការប្រាក់ខ្ពស់លើសពី១៨ភាគរយក្នុងមួយឆ្នាំ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា គណបក្សអំណាចខ្មែរ បានកំណត់គោលនយោបាយមូលដ្ឋានចំនួន៥ ចំណុចសំខាន់ៗ ដើម្បីឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសមេឃុំ-សង្កាត់ នាពេលខាងមុខ។
គណបក្សអំណាចខ្មែរ នឹងរៀបចំសិក្ខាសាលាក្រុមប្រឹក្សា ខេត្ត-រាជធានី ប្រចាំឆ្នាំ នៅខេត្តកំពត នៅថ្ងៃទី១៤-១៥ ខែមករានេះ ដើម្បីធ្វើការវាយតំលៃការងារឆ្នាំចាស់ និងលើកទិសដៅសកម្មភាពឆ្នាំថ្មី ពិសេសគឺការប្រកួតយកតំណែង ឃុំ-សង្កាត់ នាឆ្នាំ ២០១៧ ផងដែរ៕