ម្ចាស់ the sound family គ្រោង​ប្តឹង​អ្នក​ជួល​ហាង​ធ្វើ​អា​ជីក​ម្ម​ពីបទ​មិន​គោរព​កិច្ចសន្យា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ម្ចាស់​កម្ម​សិទ្ធ​ក្លឹប​កំសាន្ត the sound family​គ្រោង​និង​ប្តឹង​អ្នក​សុំ​ជួល​ហាង​ធ្វើ​អា​ជីក​ម្ម ពីបទ​មិន​គោរព​កិច្ចសន្យា​និង​ល្មើស​វិន័យ​ផ្ទៃ​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​របស់​ម្ចាស់​កម្មសិទ្ធិ​។​
​លោកស្រី​លាង ថុល រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​គ្រោង​និង​ដាក់​ពាក្យបណ្តឹង​ទៅលើ​អ្នក​ដែល​បាន​សុំ​ជួល​ក្លឹប​និង​ជនសង្ស័យ​ដែល​ពាក់​ព​ន្ធ័​មិនបាន​គោរព​កិច្ចសន្យា​និង​បទបញ្ជាផ្ទៃក្នុង​ដែល​បាន​ហាម​រហូត​ឈានដល់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅលើ​ទីតាំង​ក្លឹប​the sound family ។​
​លោកស្រី​បានអោយដឹង​ដែរ​ថា​៖ ជន​ពាក់​ព​ន្ធ័​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការប៉ះពាល់​កិត្តិយស​ហាង​របស់លោក​ស្រី​ដែល​ស្អាតស្អំ​និង​ម្យ៉ាងទៀត​ចំពោះ​ការបាត់បង់​ផលប្រយោជន៍​ជាច្រើន​និង​ធ្ងន់ធ្ងរ​ត្រូវ​ធ្លាក់​មកលើ​រូបលោក​ស្រី​ដែល​មិន​បានដឹង​រឿង​អ្វី​ទាំងអស់​តាមរយះ​ការចុះ​បិទទ្វា​ហាង​ជា​បណ្តោះអាសន្ន​ដោយ​សមត្ថកិច្ច មិនដឹង​ពេលណា​បាន​បើក​ដំណើរការ​រ​រកស៊ី​វិញ​បាន​។ ទន្ទឹម​នោះ​លោកស្រី​ក៍​សូម​អំពាវនាវ​ដល់​សម​ត្ថ​កិច្ច និង​អ្នកច្បាប់​ផងដែរ​ជួយ​ជំរុញ​លើ​ការងារ​ដោះស្រាយ​នេះ​អោយ​ឆាប់​ដើម្បី​លោកស្រី​បាន​ដំណើរការ​លក់ដូរ​ឡើងវិញ​។​
​ទោះជា​យ៉ាងណា​លោកស្រី​បាន​សម្តែង​ការអបអរសាទរ​ក្នុងការ​គិតគូ និង​បាន​យកចិត្តទុកដាក់​របស់​លោក​វរ​សេនី​ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​និង​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស​សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ជំរុញ​ដាក់​ការ​ស៊ឺ​ប​អង្កេត​ឈានដល់​ការចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជន​ដែល​ពាក់​ព​ន្ធ័​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន​ទទួលបាន​លទ្ធផល​ល្អជា​បន្តរ​បន្ទាប់ ពុំ​នោះទេ​លោកស្រី​ជា​ម្ចាស់​ហាង​មិនបាន​ដឹង​ពី​ការរក្សា​ទុក​ឬ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ទីតាំង​របស់ខ្លួន​ឡើយ​។​
​គួរ​បញ្ជាក់ថា លើ​ទីតាំង​ក្លឹប​កំសាន្ត​the sound family កាលពី​យប់​ជិត​រំលង​អា​ធ្រា​ត​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​កន្លងមកនេះ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕

15978899_1818567561715139_402197367_n15995645_1818567548381807_684123326_n15995599_1818567551715140_2033703491_n