សិង្ហ​បុរី​ចាប់ខ្លួន​ជនជាតិ​ឥណ្ឌូនេស៊ី​៨​នាក់​សង្ស័យ​ធ្វើការ​ឲ្យ​ភេរវកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​សិង្ហ​បុរី​៖​ជនជាតិ​ឥណ្ឌូនេស៊ី​ចំនួន​៨​នាក់​ត្រូវបាន​នគរបាល​អន្តោប្រវេសន៍​សិង្ហ​បុរី​ឃាត់ខ្លួន​ដោយ​សង្ស័យ មានបំណង​ទៅ​ចូលរួម​សកម្មភាព​ជាមួយ​ពួក​រដ្ឋ​ឥស្លាម ដែល​កំពុងមាន​មូលដ្ឋាន​នៅ​ដែនដី​ស៊ី​រី​និង អ៊ីរ៉ាក់ ។ នេះ​បើ​យោង​ទីភ្នាក់ងារសារព័ត៌មាន​Channel News Asia ។​
​អាជ្ញាធរ​សិង្ហ​បុរី​បាន​និយាយថា ពលរដ្ឋ​ឥណ្ឌូនេស៊ី​ទាំង​៨​នាក់​នោះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន ខណៈដែល​ពួកគេ​ព្យាយាម​ចូលក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ម៉ោង​១ និង​៣០​នាទី យប់​នៅ​ថ្ងៃ​ពុធ ហើយ​សមត្ថកិច្ច​ពិនិត្យឃើញ រូបភាព​ក្នុង​ទូរស័ព្ទ​គ្នា​គេ​ម្នាក់​ក្នុង ចំណោម​៨​នាក់ ដែល​អាច​សង្ស័យថា ពួកគេ​បម្រើ​ការងារ​ឲ្យ​ក្រុម​ភេរវកម្ម​។​
​អ្នក​ទាំង​៨​នាក់​ត្រូវ​នគរបាល​សិង្ហ​បុរី​ឃាត់ខ្លួន បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​ម៉ាឡេស៊ី ដើម្បី​បន្ត នីតិវិធី​បញ្ជូនទៅ​ឥណ្ឌូនេស៊ី​បន្តទៀត​។ សមត្ថកិច្ច​ឲ្យ​ដឹងថា អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ មាន​អាយុ​ពី​១៦​ដល់​៣៧​ឆ្នាំ​។ សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ថ្លែងថា រូបភាព​នៅក្នុង​ទូរស័ព្ទដៃ​ទាំងនោះ​មាន ៖ ទង់​សម្គាល់​របស់​ក្រុម​IS និង រូប​ការធ្វើសកម្មភាព​បំផ្ទុះ​មួយចំនួនទៀត​។​
​គួរ​បញ្ជាក់ថា ជនជាតិ​ឥណ្ឌូនេស៊ី​ចំនួន​៨៨​នាក់​ហើយ​ដែល ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ធ្វើ​សកម្មភាព​ចូលរួម​ជាមួយ​ក្រុម​ភេរវកម្ម​នោះ​៕

singapore-police-force-office