ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​មនុស្ស​៦​នាក់​របួស​រដូករណែល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ក្នុងស្រុក​សំឡូត​។
​សមត្ថកិច្ច​បាន​និយាយថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៣ និង​២០​នាទី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នៅ​ចំណុច​អូ​រថក្រោះ ស្ថិត​ក្នុងភូមិ​ឆក​រការ ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​នេះ​បង្កឡើង​រវាង​ម៉ូតូ​ម៉ាក​សង់​C125​ពណ៌​ខ្មៅ​ជិះ​គ្នា​២​នាក់​បុក និង​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ជិះ​គ្នា​៤​នាក់​ក្នុងទិសដៅ​ច្រាស់​គ្នា​បណ្ដាលអោយ រងរបួស​ធ្ងន់ និង​ស្រាល​តែម្តង​។ ប្រភព​បញ្ជាក់ថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​រួមមាន​៖ ទី​១​ឈ្មោះ សាក់ ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ ទី​២​ឈ្មោះ យិ យិ​ម ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ ផល ជឿន ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​។ ទី​៤​ឈោះ ជាង ជួន ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​។ ទី​៥​ឈ្មោះ​ផល ម៉ៅ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ និង​ទី​៦​ឈ្មោះ តេ ឈិ​ត ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​ទាំង​បួន​នាក់​រស់នៅ​ភូមិ​អូរ​ទទឹម ស្រុក​សំឡូត ខេត្តបាត់ដំបង​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​នាំ​ជនរងគ្រោះ​របួសធ្ងន់​២​នាក់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ចំណែក​៤​នាក់​រងរបួស​ស្រាល​បាន​យកទៅ​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាណ​ឆករ​ការ​ក្នុងស្រុក​សំឡូត​៕

15978218_1818262448412317_294851636_n15978901_1818262541745641_32082176_n 15995662_1818262465078982_922750503_n 16111858_1818262518412310_591387926_n