ម៉ូតូ​ច្រើន​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ដក​ហូ​ក​ពេល​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់នៅ​ភូមិ​ថ្មគោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​ភ្នំពេញ​៖​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ​លោក ឃឹម ស៊ុន​សូ​ដា បាន​ដឹកនាំ​មន្ត្រី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឆ្មក់​ចូល​បង្ក្រាប​ល្បែងស៊ីសង (​ជល់​មាន់ អាប៉ោង​)​។ ប្រតិបត្តិការ​នេះ​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សម្ភារៈ​ដែល​បាន​ដកហូត​ម៉ូតូ​ចំនួន​ជាង​៥០​គ្រឿង​មាន់​ជល់​៤​ក្បាល​សំភារៈ​បាញ់អាប៉ោង​មួយចំនួន​និង​
​រុះរើ​សង្វៀន​ជន់​មាន់​ដុតបំផ្លាញ​ចោល​ខ្ទេច​នៅនឹងកន្លែង​តែម្តង​។​
​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​បានឱ្យដឹងថា លោក​នឹង​ចុះបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឱ្យ​ទាល់តែ​អស់​នៅក្នុង​មូលដ្ឋាន​របស់លោក​ក៏ដូចជា​សង្វៀន​ជល់​មាន់​នេះ​ជាដើម​ដែល​ធ្វើឱ្យមាន​កា​វឹកវ​ញ៉េ​ញៃ​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​និង​បង្ករ​អោយ​កើតមាន​ហិង្សារ​វិនាស​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​ជាពិសេស​នោះ​គឺ​បង្ករ​អោយ​កើត​នៅ​ចោរកម្ម​ឆក់​ប្លន់​ជាដើម​៕

16010085_1818248778413684_1535302551_o16010049_1818248768413685_765066705_o15991621_1818248785080350_171931159_o15991547_1818248765080352_1307628253_o15991527_1818248801747015_2007072406_o15991428_1818248825080346_132622325_o