ភ្នំពេញ៖ក្លឹប “ម៊ីតណាយ” ដែលជាក្លឹបមួយតែងតែបង្កជម្លោះជាមួយភ្ញៀវ ក៏ដូចជាភ្ញៀវនឹងភ្ញៀវ ក្មេងទំនើងប្រមូលផ្តុំគ្នាដែលប្រើប្រាស់សារធាតុញៀន ចូលទៅកំសាន្តហើយវាយតប់គ្នាជារឿយៗ នឹងជាជម្រកដល់ក្មេងៗដែលមិនចូលផ្ទះសំបែង ហើយបង្កឲ្យមានភាពអសន្តិសុខដល់មូលដ្ធាន ជាក់ស្តែងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ខែមករា ឆ្នាំ២០១៧ ក្លឹប “ម៊ីតណាយ” ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ដោយមានយុវជនមួយក្រុមគ្នា៤នាក់បានចូលទៅផឹកស្រា និងរាំកំសាន្ត រួចបង្ករភាពរញ៉េរញ៉ៃ ដល់ភ្ញៀវដទៃក្នុងក្លឹប ក៏ត្រូវបានសន្តិសុខ ចាប់វាយយ៉ាងចាស់ដៃ បង្កអោយពួកគេរងរបួសសុះខ្លួន ព្រមទាំងចាប់ឃាត់ខ្លួនពួកគេនាំទៅក្រសួងមហាផ្ទៃ ដោយម្ចាស់ក្លឹបខាងលើជាប៉ូលីសនៅក្រសួងមហាផ្ទៃមានបុណ្យសក្តិធំមួយរូបម្នាក់ ហើយទោះជាសមត្ថកិច្ចមូលដ្ធានចុះទៅអន្តរាគមន៍យ៉ាងណាក្តី ក៏នៅតែម្ចាស់ក្លឹបរូបនេះ មិនបានប្រគល់អោយសមត្ថកិច្ចមូលដ្ធានយកទៅសួរនាំនៅប៉ុស្តិ៍ឡើយ នេះបើតាមការបង្ហើបប្រាប់ពីភ្ញៀវ ដែលចូលទៅកំសាន្តក្នុងក្លឹបនោះ។
ក្រោយមកទោះបីជាមានសមត្ថកិច្ចនិងអ្នកសារព័ត៌មានសុំការបំភ្លឺពីសន្តិសុខតែខាងម្ចាស់ក្លឹបមិនមានការសហការចំពោះរឿងមួយនេះដែរ។ ក្រោយកើតហេតុយុវជនទាំង៤នាក់ ត្រូវបានម្ចាស់ក្លឹបនាំទៅកាន់ក្រសួងមហាផ្ទៃ ព្រោះអជ្ញាធរមូលដ្ឋានគ្មានសមត្ថភាព៕