លោក ឌិន ពុ​ទ្ធី ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​លោក ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី លោក គីម សុជាតិ មេធាវី​ការពារ​ក្តី​ឱ្យ លោក ឌិន ពុ​ទ្ធី​។​
​លោក គីម សុជាតិ មេធាវី​ការពារ​ក្ដី​លោក ឌិន ពុ​ទ្ធី បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា​ថា ក្រោយ​បើកសវនាការ​ជា​អសាធារណៈ លោក ងួន រតនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​លោក ឌិន ពុ​ទ្ធី ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ភ្ជាប់​លក្ខខណ្ឌ​ពោលគឺ​មិនត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ និង​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​ជាដើម​៕

fn-2017-01-13-09-14-40-0unnamed-18fn-2016-12-27-20-07-44-0fn-2016-12-27-20-07-44-1fn-2016-12-29-17-31-42-0fn-2016-12-29-17-31-42-1