ចាប់​អូស​ដៃ​ក្មេងស្រី​រើស​អេតចាយ​ទៅ​រំលោភ​ត្រូវ​នគរបាល​វាយខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

ខេត្តពោធិ៍សាត់​៖​បុរស​ល្មោភកាម​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ ក្រោយ​បែក​រឿង​បុរស​រូបនោះ​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​រូបរាងកាយ​កូនស្រី​របស់គាត់ ខណៈដែល​កំពុង​រើស​អេតចាយ​។​
​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧ ហើយ​ការប្រព្រឹត្ត​បទល្មើស បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ទួល​ដំឡូង ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​ភ្នំក្រវាញ លោក វង សា​វ៉េ​ត បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​កាលពី​យប់​ថ្ងៃទី​១១ ខែមករា​រួចមក កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង បាន​ចុះទៅ​ស្រាវជ្រាវ​ទាំងយប់ រហូតដល់​ព្រឹក​ថ្ងៃទី​១២​នេះ បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ខុម សុខា អាយុ​២៧​ឆ្នាំ មានកូន​ក្នុងបន្ទុក​៣​នាក់ រស់នៅ​ភូមិ​ឃុំ​កើត​ខាងលើ មក​សួរ​នាំនៅ​ប៉ុស្តិ៍​។ រីឯ​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ឡ​.​ក​.​ល អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។​
​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡ​.​ក​.​ល ទៅ​កន្លែង​ស្ងាត់ ត្រង់ចំណុច​ទួល​ដំឡូង រួច​ចាប់​សម្រាត​ខោ យកដៃ​បបោសអង្អែល​ប្រដាប់ភេទ ហើយ​យក​លឹ​ង្គ​ទៅ​អូស​កាត់​ពីលើ​ប្រដាប់ភេទ​របស់​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​មែន តែ​មិនបាន​ស៊ីជម្រៅ​អ្វី​នោះឡើយ​។
​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

fn-2017-01-13-09-28-59-1