ភ្នំពេញ៖នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីអគ្គនាយកអន្តោប្រវេសន៍បានឆ្មក់ចូលឆែកឆេរការដ្ឋានដែលមានជនជាតិបរទេសដែលចូលមកធ្វើការខុសច្បាប់នៅផ្លូវសហព័ន្ធរុស្ស៊ីស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចុះឆែកឆេរនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីជាលទ្ធផលបានឃាត់ខ្លួនជនជាតិបរទេសចំនួន១៦នាក់ដែលបានលួចលាក់មករស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា ដោយក្នុងនោះមានជនជាតិចិន១៣ និងជនជាតិវៀតណាម ៣នាក់។
បច្ចុប្បន្នជនបរទេសទាំង១៦នាក់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងរង់ចាំបណ្តេញចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកំណើតនៅពេលក្រោយ៕
ឆែកឆេរការដ្ឋានសំណង់នៅមុខបូរី១០០ខ្នង ឃាត់ខ្លួនជនបរទេស១៦នាក់