លោក ប៉ែន សុវណ្ណ នឹង​ត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ស្អែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2015 ក+ ក-

ភ្នំពេញ​៖ លោក​ប៉ែន សុវណ្ណ តំណាង រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ស្ពឺនឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៣ ខែ កុម្ភៈ ឆ្នាំ ២០១៥​ស្អែក​នេះ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹងថា លោក​ប៉ែន សុវណ្ណ គម្រោង​នៃ​ការវិល​ត្រលប់​នេះ ធ្វើឡើង បន្ទាប់ពី​ស្ថានភាព​សុខភាព របស់លោក​បាន​ធូ​ស្រាល ពី​ជម្ងឺ​ស្ទះ​សរសៃឈាម​ធ្ងន់ធ្ងរ​។​

លោក យឹម សុវណ្ណ ឲ្យ​ដឹង​ទៀតថា ថ្លៃ​ព្យាបាល​គឺ​ប្រមាណ ៨​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​ថ្លៃ​យន្តហោះ ដឹកជញ្ជូន​ទាំង​ទៅ​ទាំង​មក ត្រូវ​ចំណាយ​ប្រមាណ ៤​ម៉ឺន​ដុល្លារ​តែ ជំនួយ​សប្បុរសជន​បានតែ ២​ម៉ឺន​ដុល្លារ និង​រដ្ឋសភា​ជួយ​តែ ២​ម៉ឺន​ដុល្លារ​។​

​គួររម្លឹកថា កាលពី​ម៉ោង ១​រំលង​អា​ធ្រា​ត​ឈានចូល​ដល់​ថ្ងៃ​១៩ ខែមករា លោក ប៉ែន សុវណ្ណ ត្រូវបាន​ដឹកជញ្ជូន​តាម​ជើង ហោះហើរ​ពិសេស​មួយ ទៅកាន់​ប្រទេស​សិង្ហ​បុរី ដោយសារ ជម្ងឺ​ស្ទះ​សរសៃឈាម​៕ ម រ​

mek07