ប៉ះទង្គិច​គ្នា​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ប្រេ​ស​ស៊ី​ល​អ្នកស្លាប់​ឡើងដល់​៣០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

ប្រេ​ស៊ី​ល​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែមករា នេះ​បាន​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាថ្មី​នៅ​ពន្ធនាគារ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​កាលពី​ល្ងាច​នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅបាន​កើនឡើង​៣០​នាក់​ហើយ​។​
​ប្រភព​ដដែល​បានឱ្យដឹង​ដែរ​ថា អំពើហិង្សា​ថ្មី​នេះ​បាន​កើតឡើង​នៅក្នុង​ពន្ធនាគារ Alcaçuz នៃ​រដ្ឋ Rio Grande do Norte ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស ក៏ប៉ុន្តែ​រហូតដល់​ព្រឹក ថ្ងៃអាទិត្យ ម្សិលមិញ ទើប​ក្រុម​អាជ្ញាធរ​អាច​ចូលទៅក្នុង​ពន្ធនាគារ​នេះ​។ អាជ្ញាធរ​បានបញ្ជាក់​ថា អ្នកទោស​ភាគច្រើន​ដែល​បាន​ស្លាប់ សុទ្ធតែ​ត្រូវបាន​គេ​កាត់​ក្បាល នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅឯ​ពន្ធនាគារ Alcaçuz ដែលមាន​អ្នកទោស​ប្រមាណ ជា ១១៥០​នាក់ ។​
​គួរ​បញ្ជាក់ថា គិត​ចាប់ពី​ដើមឆ្នាំ​២០១៧​នេះ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន នៅក្នុង​ពន្ធនាគារ​នៃ​ប្រទេស​ប្រេ​ស៊ី​ល បានសម្លាប់​មនុស្ស ១១៦​នាក់ ខណៈ​ការព្រួយបារម្ភ​កាន់តែ​កើនឡើង ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ពន្ធនាគារ​ជាច្រើន​នៅក្នុង​ប្រទេស​ស្ថិតនៅ​តំបន់​អាមេរិក​ឡា​ទីមួយ​នេះ​៕

fn-2017-01-16-09-08-29-2fn-2017-01-16-09-08-29-1fn-2017-01-16-09-03-16-0