ដឹក​លើស​ចំណុះ​ដាច់រ​ទីល​រ៉េ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

​ខេត្តកណ្តាល​៖​រថយន្ត​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥​តោន​មួយគ្រឿង ដឹក​ដែក​លើស​ចំណុះ​ដាច់រ​ទីល ខណៈ​កំពុង​បើកបរ​យ៉ាង​លឿន បាន​រ៉េ​ចង្កូត​បុក​រះ​ចូល​កន្លែង​លាង​ម៉ូតូ​.​ឡាន និង​របង​ថ្ម​ផ្ទះ​ពលរដ្ឋ ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មនុ​ស្សមាន​គ្រោះថ្នាក់​នោះទេ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៥១.៥២ មុខ​ផ្សារ​គគីរ​ធំ​ហៅ​ផ្សារ​ព្រែក​ថ្មី ស្ថិតក្នុង​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។​
​លោក​វរសេនីយ៍ត្រី ព្រំ សំណាង អធិការរង​ទទួល​ផែន​ចរាចរណ៍​ស្រុក​កៀន​ស្វាយបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-3837 មួយគ្រឿង​បើកបរ​ដោយ​ឈ្មោះ ហេង ទុយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មាន​ស្រុកកំណើត​នៅ​ភូមិ​កកោះ​.​ឃុំ​កកោះ​.​ស្រុក​សន្ទុក​.​ខេត្តកំពង់ធំ​បាន​បើកបរ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ភ្នំពេញ​.​អ្នក​លឿង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ដាច់រ​ទីល​កង់​ខាងមុខ​ក៍​រ៉េ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​បុក​ដើម​ម្ខុ​ប​នៅ​ចិញ្ចើមថ្នល់​ហើយ​រថយន្ត​បន្តទៅ​បុក​រះ​ចូលទៅក្នុង​ផ្ទះ​លាង​ម៉ូតូ​លាង​ឡាន​និង​របង​ថ្ម​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​បង្ក​ឲ្យ​ខូចខាត​ព្រ​ទ្យ​សម្បត្តិ​របស់​ប្រជា​ពលរ​ដ្ធ​រួមមាន​រោង​ប្រកស​ង្ក័​សី​ទំហំ​4×6​ម៉ែត្រ​រួមជាមួយ​ម៉ាស៊ីន​លាង​ម៉ូតូ​.​ឡាន​1​គ្រឿង​.​ពាង​ទឹកធំ​3.​ធុង​ក្លាស​សេ​ចំណុះ​200​លីត្រ​1.​តុ​ឈើ​1.​គ្រែ​1.​ឆ​ត្រ័​1.​ស្លាក​សញ្ញា​1.​រាន​ទេវតា​2.​ម៉ូតូ​ម៉ាក​VAVE1​គ្រឿង​.​របង​ថ្ម​កំពស់​2.80​ម​ប្រវែង​15​ម៉ែត្រ​.​របង​ដែក​កំពស់​2.80​ម​ប្រវែង​16​ម ។ លោក​បញ្ជាក់​បន្ថែមទៀត​ថា ពាក់​ព​ន្ធ័​ជាមួយ​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ធ​គឺ​ខាង​តំណាង​រថយន្ត​បង្ក​បាន​សូម​សម្រូប​សម្រួល​ចេញសង​ថ្លៃ​ខូចខាត​ជូន​ពលរ​ដ្ធ​ទាំងអស់ ។​
​ចំណែក​រថយន្ត​រួមជាមួយ​តៃកុង​ឡាន​ត្រូវ​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង​នាំយក​ទៅកាន់​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

IMG-20170116-WA0022IMG-20170116-WA0025 IMG-20170116-WA0026