បង្អកស្រា​ឪពុក​ឲ្យ​ស្រវឹង​ហើយ​ទៅ​ចាប់​កូនស្រី​រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​នគរបាល​ស្រុក​ឧដុង្គ នៅ​ព្រឹក​ថ្ងៃទី​១៦ មករា ២០១៧​នេះ បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​មន្ទីរពេទ្យបង្អែក​ឧដុង្គ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ទាក់ទង​ចាប់​ក្មេងស្រី​រំលោភ​មិនបាន​សម្រេច​។​
​បុរស​សង្ស័យ​ឈ្មោះ សេង ហន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នុ​ល​អំពិល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ឆ្លើយ​សារភាព​មុខ​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​១៥ មករា វេលា​ម៉ោង​០៧ និង​១០​នាទី​យប់ ខ្លួន​បាន​បបួល​ឪពុក​ក្មេងស្រី​មាន​អាយុ​១៧​ឆ្នាំ​ម្នាក់ ផឹកស្រា​.​ស​តាំង​ពីថ្ងៃ រហូត​ទាល់តែ​ឪពុក​ក្មេងស្រី​ស្រវឹង​សន្លប់​បាត់មាត់ឈឹង ។​
​ជនសង្ស័យ​បន្តថា ដោយ​ឃើញ​ឱកាសល្អ​ខ្លួន ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី ដោយ​ផ្តួល​ពីលើ​ខ្លួន​ប្រុង​ចាប់រំលោភ​សេពសន្ថវៈ តែ​មិនទាន់បាន​ស៊ីជម្រៅ​ផង​នោះទេ ក៏ត្រូវ​ម្តាយ​ក្មេងស្រី​មក​ទាន់ យក​ពូថៅ​កាប់​ពីក្រោយ​២​ពូថៅ​ចំក្បាល បណ្តាលឱ្យ​សន្លប់ ហើយ​ត្រូវបាន​អ្នកជិតខាង ដឹក​យកទៅ​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គ​តែម្តង​។ ជនសង្ស័យ​បន្តថា ពេល​កំពុង​ដេក​នៅ​មន្ទីរពេទ្យ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​នាំមក​កាន់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​វាំង​ចាស់​តែម្តង​៕

2f75df5a-f80c-4d9d-9fa3-8673c0dbd937ced13c85-7e38-48bf-a9fb-f37e9086fe64