រាជធានីភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន ដោយរិតកសម្លាប់ជនរងគ្រោះ ហើយទម្លាក់ពីលើអគារខ្ពស់ក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
ជនសង្ស័យដែលកម្លាំងជំនាញចាប់បាននេះ ឈ្មោះ ជឹម សុផាន់ណា អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ដែលជាប់ពាក់ព័ន្ធក្នុងករណី ឃាតកម្មគិតទុកជាមុន (រិតកសម្លាប់) នៅចំណុចលើដំបូលផ្ទះជាន់ទី៤ ទីតាំងផ្ទះលេខ១៤៧ ផ្លូវលេខ៥១ ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅការដ្ឋានសំណង់ ជាមួយជនសង្ស័យ មានស្រុកកំណើតភូមិអូ ឃុំកាត់ភ្លុក ស្រុកបសែត ខេត្តកំពង់ស្ពឺ៕