សម្តេចក្រុមព្រះ ៖ លោក សម រង្ស៊ី កុំ​សង្ឃឹមថា​បាន​ចូល​ស្រុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

ខេត្តក្រចេះ​៖​សម្តេចក្រុមព្រះ ន​.​រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មានបន្ទូលថា លោក សម រង្ស៊ី កុំ​សង្ឃឹមថា បាន​ចូលមក​ស្រុក​ខ្មែរ​វិញ​ប្រសិនបើ​មិន​ហ៊ាន​ទទួលទោស​កំហុស​របស់​ខ្លួន​នោះ​។ ព្រះអង្គ​បន្តថា លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​កំពុង​បែប​បាក់​គ្នា​ផងដែរ ដោយសារ​ម្នាក់​នៅក្រៅ​ប្រទេស និង​ម្នាក់ទៀត​នៅក្នុង​ប្រទេស​នោះ​។ បន្ទូល​សម្តេចក្រុមព្រះ​ធ្វើឡើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​គណបក្ស​នៅ​ខេត្តក្រចេះ កាលពី​ម្សិលមិញ​។​
សម្តេចក្រុមព្រះ​ក៏បាន​ថ្លែង​ចំអក ផងដែរ​ថា ការ​អួតអាង​របស់លោក សម រង្ស៊ី​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ភ្លូក ទឹក ភ្លូ​កដី នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​និង​បោះឆ្នោត​សកល​ឆ្នាំ​២០១៨​ខាងមុខនេះ​គឺ​មិនអាច​ទៅរួច​ឡើយ ដោយសារតែ​ការ​អួតអាង​របស់លោក សម រង្ស៊ី​នេះ​គឺ​មិនមែនជា​លើកទីមួយ​នោះទេ​គឺ​តែងតែ​អួត​ជា​រៀងរាល់​ការបោះឆ្នោត​ដូច្នេះ​អ្វី​គ្រប់យ៉ាង​គឺ​ដូច​កាលពី​កន្លងទៅ​យ៉ាង​ដូច្នេះ​ឯង​។​
​សម្តេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ ថែមទាំង​មានបន្ទូលថា លោក សម រង្ស៊ី តែងតែ​អះអាង​ខ្លួនឯង​ថា​ស្រលាញ់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ប៉ុន្តែ​ខ្លួនឯង​គិតតែ​នៅ​ខាងក្រៅ​ហើយ ថែមទាំង​ធ្វើ​ផ្ទះ​នៅ​ប្រទេស​បារាំង​ថែមទៀត៕

ScreenShot516