ចំនួនអ្នកស្លាប់កើនដល់៣៧នាក់ក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះនៅកៀហ្ស៊ីស៊ីស្ថាន
កៀហ្ស៊ីស៊ីស្ថាន៖ចំនួនអ្នកស្លាប់កើនដល់៣៧នាក់ហើយក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះដឹកទំនិញរបស់ប្រទេសតួកគីក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ នេះបើយោងតាមសេចកី្តរាយការណ៍ចុងក្រោយពីប្រទេសកៀហ្ស៊ីស៊ីស្ថាន។
អ្នកស្លាប់កំពុងតែកើនឡើងជាលំដាប់ ឯអ្នករបួសជាច្រើនត្រូវបានជញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ការធ្លាក់យន្តហោះដឹកទំនិញនេះ បានធ្វើអោយភូមិមួយក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថានរងការបំផ្លាញស្ទើរតែទាំងស្រុង។
ផ្ទះសំបែងរបស់ប្រជាជនជាច្រើនត្រូវបានបំផ្លាញដោយសារការធ្លាក់យន្តហោះដឹកទំនិញនេះ។ ខាងអាជ្ញាធរផ្នែកអាកាសចរណ៍កំពុងបើកការស៊ើបអង្កេតជាបន្ទាន់លើរឿងហេតុនេះ ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះដឹកទំនិញរបស់ប្រទេសតួកគីនេះ៕