គ្រោះថ្នាក់​ពេល​បើក ម៉ាស៊ីនត្រជាក់ ក្រោម ២៥ អង្សា C
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2015 ក+ ក-

សុខ​ភា​ពះ សីតុណ្ហភាព ម៉ាស៊ីនត្រជាក់ ក្នុង​បន្ទប់ ដាក់​ក្រោម ២៥ អង្សា C អាច​បង្ក​អាកា​រៈ “​ជំងឺ​ម៉ាស៊ីនត្រជាក់​” ធ្វើ​ឲ្យ​ស្ពឹក​ខ្សែ​សរសៃប្រសាទ មុខ​ជាមួយនឹង​រោគសញ្ញា​វៀច​មាត់ , ជ្រាយ​សាច់ដុំ​នៅមុខ​…

​នៅ​បណ្តា​ប្រទេស​ត្រូ​ពិ​ក , គ្រួសារ​ជាច្រើន តែង​ប្រើ​ម៉ាស៊ីនត្រជាក់​ជាប្រចាំ , ពិសេស​នៅ​រដូវក្តៅ ម៉ាស៊ីន​ហាក់ដូច ត្រូវធ្វើ​ការ​អស់​ថាមពល នៅ​សីតុណ្ហភាព​ដ៏​ទាប ។
​ពួក​អ្នកវិទ្យាសាស្ត្រ ព្រមាន​លើ​គេហទំព័រ​សុខភាព (Health) ថា សីតុណ្ហភាព​ម៉ាស៊ីនត្រជាក់ ក្នុង​បន្ទប់ ទាប​ក្រោម ២៥ អង្សា C អាច​បង្ក​ជា​អាកា​រៈ “​ជំងឺ​ម៉ាស៊ីនត្រជាក់ ធ្វើ​ឲ្យ​ស្ពឹក​ខ្សែ សរសៃប្រសាទ​មុខ , ឥទ្ធិពល​ដល់​លទ្ធភាព ចលនា​របស់​សាច់ដុំ នៅ​តំបន់​មុខ ។​

ការ​ស្តែងចេញ​របស់ រោគសញ្ញា​នេះ គឺ​ស្ថានភាព​ពិបាក បញ្ហា​ចលនា​របស់​សាច់ដុំ​មុខ , សាច់ដុំ​មុខ​ជ្រាយ , វៀច​មុខ , ពិបាក​ធ្មេចភ្នែក , ពិបាក​ជ្រួញ​ចិញ្ចើម ។ ពិសេស ពេល​មនុស្ស​ម្នាក់ ទើប​មកពី​កន្លែង​ក្តៅ ចូលក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ខ្លាំង ងាយ​ត្រូវ​ស្ត្រូ​ក​សីតុណ្ហភាព , សរសៃឈាម​ធ្មេញ​ប្រថុចញ៉ុច , ក្រៅពីនេះ អាច​ត្រូវ​ធី​ង​ធោ​ង , ស្ពឹក , ឈឺ​នៅ​តំបន់​ក្រោយ​ត្រចៀក ។​

​ដើម្បី ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​សុវត្ថិភាព , ពួក​អ្នកវិទ្យាសាស្ត្រ ទូន្មាន​ថា គួរ​សម្រួល​សីតុណ្ហភាព មិន​ទាប​ជាង ២៥ អង្សា C ។ មិន​ស្លៀក​សម្លៀកបំពាក់​ស្តើង​ពេក ពេល​ចូល​បន្ទប់​ម៉ាស៊ីនត្រជាក់ ព្រោះ​សរសៃឈាម និង​ខ្សែ​សរសៃប្រសាទ ជិត​ផ្ទៃមុខ ងាយ​ត្រូវរបួស ។ មិន​ឲ្យ​មុខ ឬ​ត្រចៀក នៅ​ជិត​ចរន្ត​ខ្យល់ ម៉ាស៊ីនត្រជាក់ ។ ពេល​មាន​រោគសញ្ញា​ស្ពឹក ខ្សែ​សរសៃប្រសាទ​មុខ ត្រូវ​ទៅពិនិត្យ និង​ព្យាបាល​ភ្លាម ៕V

mek08