លែងលះជាង​២​ខែ មកសុំ​ត្រូវ​គ្នា​វិញ​ប្រពន្ធ​មិន​ព្រមយក​ឡា​ម​អារ​.​ក​បម្រុង​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​យក​ផ្លែ​ឡា​ម​មក​អារ​.​ក​ប្រពន្ធ ព្រោះតែ​ខឹង​សុំ​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា​វិញ​មក​ព្រម​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៤១​អា ផ្លូវ​លេខ​៤១០ សង្កាត់​បឹងត្របែក ខណ្ឌ​ចំណ​ការ​មន រាជធានី​ភ្នំពេញ​។​
​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ស៊ូ សោភា អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើការ​តាម​ផ្ទះ ចំណែកឯ​បុរស​ជា​ប្តី​មានឈ្មោះ បូ សម្បត្តិ អាយុ​៤២​ឆ្នាំ មុខរបរ​កម្មក​សំណង់ ហើយ​អ្នក​ទាំង​២​បាន​លែងលះគ្នា​ជាង​២​ខែ​មកហើយ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​មក​ធ្វើតាម​ផ្ទះ​របស់គេ​ដូច​សព្វដង លុះដល់​វេលា​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​បើក​ផ្ទះ ដើម្បី​ឲ្យ​កូន​ម្ចាស់ផ្ទះ​ចូល ស្រាប់តែ​បុរស​ជា​ប្តី​បាន​ស្ទុះ​មក​កៀក​ស្ត្រី​រងគ្រោះ ហើយ​យក​ផ្លែ​ឡា​ម​មក​បំរុង​អារ​.​ក​សម្លាប់ តែ​ស្ត្រី​រងគ្រោះ​គេច​ទាន់​ក៏ បណ្តាល​ឲ្យ​របួស​ត្រចៀក និង​ដៃ​តែម្តង​។ ភ្លាមៗ​នោះ​ស្ត្រី​រងគ្រោះ​បាន​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះមក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្តង​។​
​បុរស​ជា​ប្តី​បាន​សារភាពថា ខ្លួន​យក​ផ្លែ​ឡា​ម​មក​អារ​.​ក​ប្រពន្ធ​បែបនេះ ព្រោះ​ខឹង​សុំ​ប្រពន្ធ​ត្រូវ​គ្នា​វិញ​មិន​ព្រម ទើប​ធ្វើបែបនេះ​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ចូនទៅ​កាន់​តុលាការ​៕

Screen-Shot-2017-01-16-at-1.31.48-PM-768x577Screen-Shot-2017-01-16-at-1.31.54-PM-768x539