សំណុំរឿង​លោក សម រង្ស៊ី ចោទ​សម្តេច​តេ​ជោ​រឿង Facebook Like ឧទ្ធរណ៍​បើកសវនាការ​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង​២ និង​០០​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧​នេះ​សាលាឧទ្ធរណ៍​នឹង​យក​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រើប្រាស់ Like ក្លែងក្លាយ​នៅលើ​ទំព័រ Facebook ដើម្បី​បង្កើន​ប្រជាប្រិយភាព​នោះមក​ជំនុំជម្រះ​។ សវនាការ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តឹង​ពី​មេធាវី​របស់ លោក សម រង្ស៊ី​។
​គួរ​បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿងនេះ ដោយ​ពិន័យ​ប្រា​ក់លោក សម រ​ង្ស៉ី ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ​១៥​លាន​រៀល ដល់​លោក សោម សឿន ដែលជា​ម្ចាស់​បណ្តឹង ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប៉ុន្តែ​ត្រូវបាន​មេធាវី​របស់ លោក សម រង្ស៊ី ដាក់ពាក្យ​ប្តឹង​ជំទាស់​៕

fn-2017-01-17-08-34-45-0