ខេត្តមណ្ឌលគិរី៖នៅវេលាល្ងាចម៉ោងប្រមាណ០៤ និង៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ប្រជាពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សមួយនៅក្នុងព្រៃលើដីប្រលានយន្តហោះនៅចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
ការភ្ញាក់ផ្អើលដ៏រន្ធត់នេះបានប្រទះឃើញដោយប្រជាពលរដ្ឋដែលនិយមហាត់ប្រាណនៅពេលល្ងាច។ តែបើតាមប្រភពមន្ត្រីរាជការ ប្រជាពលរដ្ឋដែលនិយមចូលចិត្តហាត់ប្រាណនៅពេលល្ងាចឬពេលព្រឹកប្រលឹមជិតភ្លឺនៅបរិវេណដីប្រលានយន្តហោះកណ្តាលក្រុងសែនមនោរម្យបានបញ្ជាក់ថា គាត់បានធំក្លិនស្អុយនេះយូរថ្ងៃមកហើយក៍ប៉ុន្តែគាត់គិតស្មានថាជាក្លិនស្អុយកាកសំណល់សំរាមដែលអ្នកម៉ៅការសំរាមយកមកចាក់ចោលឬក៍មានសត្វឆ្កែឬសត្វផ្សេងៗងាប់ទើបពួកគាត់មិនចាប់អារម្មណ៍ ។
ប៉ុន្តែទើបមកដល់វេលាល្ងាចម៉ោងប្រមាណ០៤ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះទើបមានការភ្ញាក់ផ្អើលដោយប្រជាពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងសព្វមនុស្សដែលក្នុងរូបភាពមានខ្សែចំណងចងជើងឡើងលើក្បាលសំយ៉ុងចុះក្រោម បន្សល់ទុកនៅកន្លែងកើតហេតុអាវវែង ស្បែកជើង លុយ គ្រោងឆ្អឹង និងខ្សែចំណងចងភ្ជាប់នឹងដើមឈើ។
តាមការសន្និដ្ឋានជាបឋមសមត្ថកិច្ចបានឲ្យដឹងថា អាចជាអំពើរឃាតកម្មនៅកន្លែងផ្សេង ហើយយកមក
ផ្លុងចោលបំភ្លៃភស្តុតាងនៅទីកន្លែងនេះ។ ទោះបីយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីស្រាវជ្រាវរកសាច់ញាតិ និងឃាតករមកផ្ទន្តទាទោសទតាមច្បាប់ ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋណាដែលបាត់បង់សមាជិកគ្រូសារមកពិនិត្យមើលលើគ្រោឆ្អឹងក្រែងបានជាការងាយស្រួលដល់ការកំណត់ និងការងាយស្រួលដល់សមត្ថកិច្ដដើម្បីវែកមុខឃាតករ៕