ពលរដ្ឋ​ផ្ទុះ​ការតវ៉ា ខណៈ​តុលាការ​ចុះ​អនុវត្ត​សាលក្រម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ចំនួន​៦០​នាក់​រស់នៅក្នុង​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​បាន​ផ្ទុះ​ការតវ៉ា ខ​ណះ​ដែល​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ចុះ​អនុវត្ត​សាលក្រម​សំណុំរឿង​រដ្ឋប្បវេណី​។​
ហេតុការណ៍​ផ្ទុះ​ការតវ៉ា​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០១៧​នៅ​ចំណុច​លើដី​ទំនាស់​ស្ថិតក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​បន្ត​ហែរ​ក្បួន​មកកាន់​សាលាសង្កាត់​អូរ​ចា​រខ​ណះ​ដែល​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​អនុវត្ត​សាលក្រម​សំណុំរឿង​រដ្ឋប្បវេណី​លេខ ១៥០ (​ជ​) ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ របស់លោក យាប់ មេត្តា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​។ ដែល​ខ្លឹមសារ​បង្គាប់​ឲ្យ​ចុង​ចម្លើយ​ឈ្មោះ​ថ្លាង​លឹម​ម៉ុង​ជា​តំណាង​សាលាបឋមសិក្សា ហ៊ុន សែន​អូរ​ចារ​ត្រូវធ្វើ​និតិ​វិធី​ចុះបញ្ជី​ផ្ទេរ​កម្ម​សិទ្ធ​នៃ​ដី​ដែលមាន​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ​០២០៣០៩០១-០៥៩៦​មក​ឲ្យ​ដើមចោទ​ឈ្មោះ សៅ ប៊ុន​ទិ​ត្យ ដោយ​មូលហេតុ​រំលាយ​កិច្ចសន្យាខ្ចី​ដី​និង​បង្គាប់​ឲ្យ​ចុង​ចម្លើយ​ប្រគល់​ដី​ដែលមាន​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ០២០៣០៩០១-០៥៩៦ មក​ឲ្យ​ដើមចោទ​វិញ ។​
-​ប្រជាពលរដ្ឋ​ប្រមាណ​៦០​នាក់ បានមក​ប្រមូល​ផ្តុំគ្នា​ទាមទារ​ដី​អតីត​សាលា​ម​ត្តេ​យ្យ​អូរ​ចារ​ទំហំ ៤០x៤០​ម៉ែត្រ​ធ្វើជា​ទ្រព្យសម្បត្តិ​រដ្ឋ​រួម​ដោយ​សំអាងថា​ដី​នេះ​កន្លងមក​គឺ​បាន​សង់​ជា​សាលា​សំរាប់​ក្មេងៗ​រៀន​មិនមែនជា​កម្មសិទ្ធិ​របស់​ន​ណា​ម្នាក់​នោះទេ​ហើយ​បើសិនជា​រដ្ឋ​ត្រូវ​ការយកទៅ​ធ្វើជា​សាលារៀន​ឬ​ជា​មណ្ឌល​សុខភាព​ពួកគាត់​យល់ព្រម​តែបើ​សិន​យកទៅអោយ​បុគ្គល​ឈ្មោះ​សៅ​ប៊ុន​ទិ​ត្យ​គឺ​ពួកគាត់​ប្រឆាំង​ដាច់ខាត​។​
ចំណែក​លោក​សៅ ប៊ុន​ទិ​ត្យ ជាដើម​ចោទ​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា​ដី​ទំហំ​៤០x៤០​ម៉ែត្រ​ដែល​លោក​ទាម​ទាយក​នេះ​គឺជា​ដី​របស់​យាយ​លោក​ដែល​បាន​សរសេរ​លិខិត​បណ្តាំ​ទុកអោយ​ដោយ​ដី​នេះ​កន្លងមក​ក្នុង​ឆ្នាំ​១៩៨៦​ត្រូវបាន​លោក​កឹម ឆ​ង​ជា​មេឃុំ​បាន​ខ្ចី​ដី​ដែលមាន​ភិនភាគ​ខាងលើ​ដើម្បី​សាងសង់​សាលា​ម​ត្តេ​យ្យ​អូរ​ចារ​ដោយមាន​កិច្ចសន្យាខ្ចី​រយះពេល​១៥​ឆ្នាំ​។​រហូតមកដល់​ពេលនេះ​ការខ្ចី​ដី​មាន​រយះពេល​ជាង​៣១​ឆ្នាំ​ដោយ​ឃើញថា​ដី​បច្ចុប្បន្ននេះ​ទំនេរ ហើយ​សាលារៀន​គ្មាន​ដំណើរការ​អគារ​មាន​សភាព​បាក់បែក​អស់ហើយ​លោក​ជា​មន្ត្រីនគរបាល​ស្នាក់​នៅក្នុង​ប៉ុស្តិ៍​ពុំមាន​ដី​នៅ​ដោយមាន​សមាជិក​ច្រើន​លោក​ក៍​បានដាក់​ពាក្យបណ្តឹង​មក​តុលាការ​ស្នើសុំ​ចេញ​សាលា​ក្រម​យក​ដី​មកវិញ​។​
លោក កឹម ឆ​ង ជា​មេឃុំ​បាន​ប្រាប់​ផងដែរ​ថា​ដី​ទំហំ​៤០x៤០​ម៉ែត្រ​លោក​ពិតជា​បាន​ខ្ចី​ពី​លោកយាយ​ពៅ ឱក ពិតប្រាកដ​មែន​កាលពី​ឆ្នាំ​១៩៨៤​ដោយមាន​កិច្ចសន្យាខ្ចី​រយះពេល​១៥​ឆ្នាំ​ដើម្បី​យកមក​សាងសង់​ជា​សា​លាម​ត្តេ​យ្យ​សំរាប់​អោយ​ក្មេងៗ​បាន​រៀនសូត្រ​៕

16118720_1820350424870186_1726050297_n16117318_1820350428203519_1053583009_n