អាជ្ញាធរ​ថៃ​ចាប់​ព្រះសង្ឃ​ខ្មែរ​៨​អង្គ​ពីបទ​ឆ្លងដែន​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​អាជ្ញាធរ​ថៃ​បាន​ចាប់​ផ្សឹក និង​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ចំនួន​៨​អង្គ​ទៅកាន់​អង្គភាព​ជំនាញ​នៃ​ប្រទេស​ថៃ ដោយ​ចោទប្រកាន់​ពីបទ​លបចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ព្រមទាំង​បាន​ប្រព្រឹត្ត​ល្បែងស៊ីសង ខណៈដែល​ព្រះសង្ឃ​ទាំងអស់ កំពុង​វាទ​វង់​លេងល្បែង​ស៊ីសង​នៅក្នុង​ព្រៃ​។​
​សមត្ថកិច្ច​កម្ពុជា បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ថៃ​ប្រទះឃើញ​ព្រះសង្ឃ​ជាច្រើន​អង្គ​កំពុង​និមន្ត​បិណ្ឌបាត និង​មានការ​សង្ស័យ​ជា​ព្រះសង្ឃ​ក្លែងក្លាយ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​លួង​ផែង សង្កាត់​ឡត​ក្រា​ក់បាំង ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន ជិត​ទីក្រុង​បាងកក​ប្រទេស​ថៃ ហើយ​បាន​រាយការណ៍ ទៅ​អាជ្ញាធរ​ថៃ​ដើម្បី​សាកសួរ និង​ឃាត់ខ្លួន ។​
​ព្រះសង្ឃ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​ទី​១ ឈ្មោះ ឯម រឿង​, ទី​២ ឈ្មោះ ឆាន់ ស៊ីណា ,​ទី​៣ ឈ្មោះ ឆាន់ កៀត​, ទី​៤ ឈ្មោះ ស៊ឹម សារៈ ,​ទី​៥​ឈ្មោះ ង៉ែត ផ្ល​យ​, ទី​៦ ឈ្មោះ ឆា​ត់ កុ​ត ,​ទី​៧ ឈ្មោះ ឈួន ប៊ុន​រិ​ទ្ធ​, និង​ទី​៨ ឈ្មោះ ក្រេង ចិ​ត្រា ដ ។​
​បច្ចុប្បន្ននេះ អាជ្ញាធរ​ថៃ​បាន​នាំ​ព្រះសង្ឃ​ទាំងអស់ ទៅ​ប្រគល់អោយ​អង្គភាព​ធម្មការ​ថៃ ដើម្បី​ធ្វើការ​ផ្សឹក និង​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

fn-2017-01-17-17-38-41-2fn-2017-01-17-17-38-41-0fn-2017-01-17-17-38-41-3